Covid-19

រដ្ឋមន្ត្រីសុខាភិបាលឆែក លាឈប់ពីតំណែង ស្របពេលមានករណីជម្ងឺកូវីដ១៩ កើនឡើង

បរទេស៖ រដ្ឋមន្ត្រីសុខាភិបាលឆែក លោក Adam Vojtech បាននិយាយនៅថ្ងៃចន្ទនេះថា លោកបានដាក់ពាក្យ សុំលាឈប់ពីតំណែង បន្ទាប់ពីមានការរិះគន់ជុំវិញ ការគ្រប់គ្រងរបស់លោក ចំពោះការរាតត្បាតឆ្លងនៃមេរោគកូរ៉ូណា ស្របពេលដែលប្រទេសអឺរ៉ុបកណ្ដាលនេះ ឃើញមានករណីឆ្លងជម្ងឺថ្មីកើនឡើង។

នាយករដ្ឋមន្ត្រីឆែក លោក Andrej Babis នៅក្នុងសារលើបណ្ដាញសង្គមធ្វីតធ័រ Vojtech បានថ្លែងអំណរគុណលោក សម្រាប់ការងាររបស់លោក និងបានិយាយថា លោកអាចនឹងត្រូវគេចងចាំថា ជារដ្ឋមន្ត្រីសុខាភិបាលដ៏ល្អបំផុតរបស់ប្រទេស ដោយសារតែលោកប្រើប្រាស់ កងកម្លាំងទាំងអស់របស់លោក ក្នុងការប្រយុទ្ធប្រឆាំងនឹងការ រាតត្បាតនៃមេរោគកូរ៉ូណា។

គួរបញ្ជាក់ថា សាធារណរដ្ឋឆែក បានរាយការណ៍ពីការកើនឡើង ក្នុងករណីមេរោគកូរ៉ូណា មានសន្ទុះឡើងបំផុត លំដាប់លេខពីរនៅអឹរ៉ុប ក្នុងពេលប៉ុន្មានសប្ដាហ៍ថ្មីៗនេះ បន្ទាប់ពីប្រទេសអេស្ប៉ាញ ក្រោយពីប្រទេសនេះ បានដកចេញវិញនូវវិធានការ ស្ទើរតែទាំងអស់នៅមុនរដូវក្តៅ ដែលបានដាក់ក្នុងអំឡុងរលកដំបូង នៃការរាតត្បាតឆ្លងមេរោគកូរ៉ូណា ៕

ប្រែសម្រួល៖ ប៉ាង កុង

To Top
×