ព័ត៌មានអន្តរជាតិ

មេដឹកនាំហុងកុង បញ្ជាក់ហើយថា គ្មានសិទ្ធិ ដើម្បីការពារពលរដ្ឋ ១២នាក់ ដែលត្រូវបានចាប់ខ្លួន ដោយចិនឡើយ

បរទេស៖ នៅថ្ងៃអង្គារនេះ មេដឹកនាំទីក្រុងបានប្រកាសថា ទីក្រុងហុងកុង គ្មានមូលដ្ឋានច្បាប់គ្រប់គ្រាន់ ដើម្បីទាមទារសិទ្ធិពិសេសណាមួយ សម្រាប់ពលរដ្ឋហុងកុងចំនួន ១២ នាក់ ដែលត្រូវបានឃុំខ្លួន នៅក្នុងប្រទេសចិន នៅពេលពួកគេព្យាយាម រត់គេចដោយទូក ហើយពួកគេ
នឹងត្រូវប្រឈមមុខនឹងច្បាប់នៅទីនោះ។

អ្នកទាំង ១២ នាក់ ត្រូវបានចាប់ខ្លួននៅថ្ងៃទី ២៣ ខែសីហា ពីបទឆ្លងចូលដែនទឹកចិនដីគោក ដោយខុសច្បាប់ បន្ទាប់ពីបានចាកចេញពីហុងកុង តាមទូកមួយពីកោះតៃវ៉ាន់ បន្ទាប់ពីមានការបង្ក្រាប ទៅលើសកម្មជន គាំទ្រលទ្ធិប្រជាធិបតេយ្យ នៅលើទឹកដីនៃអតីតអាណានិគម
អង់គ្លេសមួយនេះ។

គួរឲ្យដឹងដែរថា ប៉ូលិសចិនបាននិយាយថា ពួកគេទាំង ១២ នាក់ ត្រូវបានគេសង្ស័យថា បានឆ្លងដែនខុសច្បាប់ ហើយក្រោយការចាប់ខ្លួន ក្រសួងការបរទេសចិន បានហៅពួកគេថា ជាក្រុមបំបែកខ្លួន និងត្រៀមប្រឈមមុខ ទៅនឹងផ្លូវច្បាប់នាពេលខាងមុខនេះ៕

ប្រែសម្រួល៖ស៊ុនលី

To Top