ព័ត៌មានអន្តរជាតិ

ប្រទេសមួយនេះ ដែលរុស្សីដាក់គោលដៅ អទិភាពផ្គត់ផ្គង់វ៉ាក់សាំងកូវីដ១៩

បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃអង្គារទី២២ ខែកញ្ញាបានឲ្យដឹងថា ឧបនាយករដ្ឋមន្ត្រីរុស្សី លោក Alexey Overchuk បានចេញសេចក្តីអធិប្បាយមួយ ដើម្បីបញ្ជាក់ពីប្រទេសដែលជាអទិភាព ក្នុងការផ្គត់ផ្គង់វ៉ាក់សាំងកូវីដ១៩ របស់ខ្លួន។

នៅក្នុងសេចក្តីថ្លែងការណ៍ នៅថ្ងៃអង្គារដដែលនេះលោក Overchuk បាននិយាយថាប្រទេស Kyrgyzstan គឺជាប្រទេសអទិភាពបំផុតរបស់រុស្សី ដើម្បីផ្គត់ផ្គង់វ៉ាក់សាំង ដោយបញ្ជាក់បន្ថែមថារុស្សីបានផ្តល់តម្លៃយ៉ាងធំធេង ចំពោះទំនាក់ទំនងទ្វេភាគី រវាងប្រទេសទាំងពីរក្នុងនាម ជាសម្ព័ន្ធមិត្តដ៏ស្មោះស្ម័គ្រ និងជាសម្ព័ន្ធមិត្តបែបយុទ្ធសាស្ត្រផងដែរ។

គួរបញ្ជាក់ឲ្យដឹងដែរថា ការប្រកាសបែបនេះ ត្រូវបានធ្វើឡើងនៅក្នុងអំឡុងនៃ កិច្ចពិភាក្សាផ្លូវរដ្ឋរវាងលោក Overchuk និងប្រធានាធិបតីនៃប្រទេស Kyrgyzstan ក្នុងក្របខណ្ឌនៃដំណើរទស្សនកិច្ចជាទៀងទាត់មួយ នៃគណកម្មការអន្តរ រដ្ឋាភិបាលនៃប្រទេសទាំងពីរ៕

ប្រែសម្រួល៖ ស៊ុន លី

To Top