វ៉ាស៊ីនតោន៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោកដូណាល់ ត្រាំ មិនបានលើកឡើងពីប្រទេសកូរ៉េខាងជើងនោះទេ នៅក្នុងសុន្ទរកថា របស់លោកទៅកាន់ មហាសន្និបាតអង្គការសហប្រជាជាតិកាល ពីថ្ងៃអង្គារ ដែលនេះគឺជាលើកទី១ ដែលលោកមិនបាននិយាយអំពីរដ្ឋកុម្មុយនិស្ត នៅក្នុងសុន្ទរកថាចំនួន ៤ របស់សហរដ្ឋអាមេរិក។
នៅក្នុងសុន្ទរកថាប្រហែល ៧ នាទីប្រធានាធិបតីសហរដ្ឋអាមេរិក បានលើកឡើងអំពីបញ្ហាជំងឺរាតត្បាតកូវីដ-១៩ និងបញ្ហាជាច្រើនទៀតដែល កំពុងប្រឈមនឹងសហរដ្ឋអាមេរិក និងនៅលើពិភពលោក ប៉ុន្តែមិនបាននិយាយ អ្វីអំពីកូរ៉េខាងជើងនោះទេនៅពេលមានកិច្ចចរចា នុយក្លេអ៊ែរជាប់គាំង ជាមួយក្រុងព្យុងយ៉ាង។
នេះជាលើកទីមួយហើយដែលលោក ត្រាំ បានរំលងកូរ៉េខាងជើងនៅក្នុងសុន្ទរកថាមហាសន្និបាតរបស់អង្គការ សហប្រជាជាតិ ចាប់តាំងពីចូលកាន់តំណែងក្នុងឆ្នាំ២០១៧។ កាលពីដើមឆ្នាំនេះលោក ក៏មិនបាននិយាយអំពីប្រទេស កុម្មុយនិស្តនៅក្នុងសុន្ទរកថាប្រចាំឆ្នាំរបស់លោក នៃសហភាពនោះដែរ៕ ដោយ ឈូក បូរ៉ា