បរទេស៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ តាមសេចក្តីរាយការណ៍ បាននិយាយថា សហគមន៍អន្តរជាតិគួរតែ បន្តកិច្ចខិតខំប្រឹងប្រែង ចំពោះការលុបបំបាត់ចោលទាំងស្រុង នូវអាវុធនុយក្លេអ៊ែកូរ៉េខាងជើង ស្របពេលមានការជាប់គាំង ក្នុងកិច្ចចរចាជាមួយទីក្រុងព្យុងយ៉ាង ដែលកន្លងទៅអស់រយៈពេលជាងមួយឆ្នាំ។
លោក ត្រាំ បានបញ្ជាក់យ៉ាងដូច្នេះថា “យើងត្រូវតែធ្វើឲ្យប្រាកដថា ប្រទេសអ៊ីរ៉ង់ប្រកាន់ខ្ជាប់នូវ ការប្តេជ្ញាដែលខ្លួនបានបង្កើតឡើង ជាមួយទីភ្នាក់ងារ IAEA ដើម្បីទប់ស្កាត់វាមិនឲ្យ ទទួលបានអាវុធនុយក្លេអ៊ែ និងបន្តការងារឆ្ពោះទៅរក ការលុបបំបាត់ចុលទាំងស្រុង ចុងក្រោយនូវអាវុធនុយក្លេអ៊ែ របស់កូរ៉េខាងជើង”។
គួរបញ្ជាក់ថា ការថ្លែងបែបនេះរបស់ លោកប្រធានាធិបតី សហរដ្ឋអាមេរិក គឺជាផ្នែកនៃសារជា លាយលក្ខណ៍អក្សរផ្តល់ឲ្យ មហាសន្និបាតទីភ្នាក់ងារ ថាមពលអាតូមិកអន្តរជាតិ ឆ្នាំ២០២០ ដែលបានចាប់ផ្តើមប្រារព្ធធ្វើឡើង នៅក្នុងទីក្រុងវីយែន នៅថ្ងៃចន្ទសប្ដាហ៍នេះ ៕
ប្រែសម្រួល៖ ប៉ាង កុង