ព័ត៌មានអន្តរជាតិ

លោក ហាសាន់ រ៉ូហានី៖ អ៊ីរ៉ង់ មិនមែនជាបន្ទះឈីបចរចា ក្នុងការបោះឆ្នោត និងនយោបាយក្នុងស្រុក របស់អាមេរិកនោះទេ

យូអិន៖ ប្រធានាធិបតីអ៊ីរ៉ង់លោក ហាសាន់ រ៉ូហានី បានប្រាប់ដល់កិច្ចពិភាក្សាទូទៅ នៃសម័យប្រជុំលើកទី ៧៥ នៃមហាសន្និបាតអង្គការសហប្រជាជាតិ ថាអ៊ីរ៉ង់ មិនមែនជា “បន្ទះឈីបចរចា” នៅក្នុងការបោះឆ្នោត និងគោលនយោបាយក្នុងស្រុក របស់សហរដ្ឋអាមេរិកនោះទេ។

ប្រធានាធិបតីអ៊ីរ៉ង់ បានប្រាប់កិច្ចប្រជុំកំពូលនិម្មិត របស់អង្គការ UNGA ថា “សេចក្តីថ្លៃថ្នូរ និងភាពរុងរឿងរបស់ប្រជាជាតិយើង គឺចាំបាច់សម្រាប់យើង ហើយពួកគេទទួលបានតាមរយៈការទូត ដែលពឹងផ្អែកលើឆន្ទៈជាតិ និងគួបផ្សំនឹងភាពធន់” ដោយកត់សម្គាល់ថា យើងមិនមែនជាបន្ទះឈីបចរចា នៅក្នុងការបោះឆ្នោតអាមេរិក និងគោលនយោបាយក្នុងស្រុក របស់អាមេរិកនោះទេ”។

លោករ៉ូហានី បានថ្លែងថា “សហរដ្ឋអាមេរិកមិនអាចដាក់ការចរចា ឬសង្រ្គាមលើយើងបានទេ ជីវិតលំបាកណាស់ក្រោមការ ដាក់ទណ្ឌកម្ម។ ទោះយ៉ាងណាជីវិតលំបាកជាងនេះ បើគ្មានឯករាជ្យភាព” ។

លោកបានថ្លែងនៅក្នុងសន្និសីទកំពូល ក្នុងសុន្ទរកថា ដែលបានថតទុកមុនថា “រដ្ឋបាលសហរដ្ឋអាមេរិក ណាមួយបន្ទាប់ពីការបោះឆ្នោត នាពេលខាងមុខ នឹងគ្មានជំរើសអ្វីក្រៅពីការប្រគល់ខ្លួន ដើម្បីភាពអត់ធ្មត់របស់ ប្រទេសអ៊ីរ៉ង់នោះឡើយ” ៕

ដោយ ឈូក បូរ៉ា

To Top