បរទេស៖ ប្រធានាធិបតីវេណេស៊ុយអេឡា លោក នីកូឡាស់ម៉ាឌូរ៉ូ បានអះអាងថា រដ្ឋបាលរបស់ប្រធានាធិបតី អាមេរិក ដូណាល់ត្រាំ បានផ្តល់ការយល់ព្រម ដល់ទីភ្នាក់ងារស៊ើបការណ៍ សម្ងាត់កណ្តាល (CIA) ដើម្បីអនុវត្តប្រតិបត្តិការសម្ងាត់ និងភេរវកម្មនាពេលថ្មីៗនេះ ប្រឆាំងនឹងគោលដៅជាច្រើន នៅក្នុងប្រទេសរបស់លោក ។
យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០ បានឱ្យដឹងថា លោក ម៉ាឌូរ៉ូ បានប្រាប់ទូរទស្សន៍រដ្ឋ នៅអេស្ប៉ាញកាលពីថ្ងៃអង្គារថា “ពួកគេបានផ្តល់ភ្លើងខៀវ ដល់ភ្នាក់ងារ CIA ជាមួយភ្នាក់ងារដោយផ្ទាល់ ដើម្បីប្រតិបត្តិការភេរវកម្ម និងភេរវកម្មប្រឆាំងនឹងប្រេង អគ្គិសនី យោធា គោលដៅបោះឆ្នោត និងសកម្មភាពលាក់បាំងផ្សេងទៀត ដែលធ្លាប់ប្រើដោយទីភ្នាក់ងារ CIA ។
រឿងនេះកើតឡើងចំពេល មានការវិវឌ្ឍន៍ជាបន្តបន្ទាប់បន្ទាប់ ពីការចាប់បានចារកម្ម អាមេរិក ដែលត្រូវបានចោទប្រកាន់ នៅក្បែររោងចក្រចម្រាញ់ ប្រេងធំជាងគេ របស់ប្រទេសវេណេស៊ុយអេឡា កាលពីដើមខែនេះ។
ក្រោយពីមានការស៊ើបអង្កេត លើបញ្ហានេះប្រធានាធិបតី វេណេស៊ុយអេឡាបានអះអាងថា ចារកម្មដែលត្រូវបានចាប់ខ្លួន រួមជាមួយមនុស្ស ៣ នាក់ផ្សេងទៀតនៅរដ្ឋ Falcón បានបម្រើការជាប្រតិបត្តិករ ទំនាក់ទំនងនៅឯមូលដ្ឋាន CIA នៅអ៊ីរ៉ាក់ចន្លោះឆ្នាំ ២០០៦ និង ២០១៦ ៕
ប្រែសម្រួលៈ ណៃ តុលា