ព័ត៌មានអន្តរជាតិ

Facebook ដកចេញគណនីសកម្មរបស់ចិន នៅក្នុងប្រទេសហ្វីលីពីន និងនយោបាយសហរដ្ឋអាមេរិក

ញ៉ូវយ៉ក៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានចុះផ្សាយនៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០ថា បណ្តាញសង្គមយក្ស Facebook បានឲ្យដឹងកាលពីថ្ងៃអង្គារថា ក្រុមហ៊ុនបានដកចេញនូវ បណ្តាញមួយដែលជាគណនី មិនស្របច្បាប់របស់ចិន ដែលបានចូលជ្រៀតជ្រែក នៅក្នុងតំបន់អាស៊ី និងនយោបាយអាមេរិកាំង ក្នុងនោះរាប់ទំាងការបង្ហោះនូវរូបភាពគាំទ្រ និងប្រឆាំងនឹងលោកប្រធានាធិបតី សហរដ្ឋអាមេរិក ដូណាល់ ត្រាំ ផងដែរ ។

ក្រុមហ៊ុនបណ្តាញសង្គម បានឲ្យដឹងថា ក្រុមហ៊ុនបានផ្អាកគណនីចំនួន១៥៥ នៅលើទម្រង់វេទិកាសំខាន់ៗ ដែលមានចំនួន៦ នៅក្នុងគណនី Instagram ។ ភាគច្រើន គឺជាគណនី និងទំព័រ ដែលមាននៅក្នុងប្រទេសហ្វីលីពីន ដែលជាបណ្តាញចែកចាយ មាតិកាគាំទ្រដល់សកម្មភាព របស់ប្រទេសចិន នៅក្នុងការប្រជែងសមុទ្រចិនខាងត្បូង និងលោកប្រធានាធិបតី Rodrigo Duterte ។

ក្រុមហ៊ុនបានឲ្យដឹងថា គណនីសហរដ្ឋអាមេរិក បានដកចេញនូវមាតិការបស់អ្នកតាមដាន និងបង្ហោះអុចអាលទាំងពីរភាគី នៃការបោះឆ្នោតអាមេរិក ដែលនឹងត្រូវប្រព្រឹត្តធ្វើឡើង នៅថ្ងៃទី៣ ខែវិច្ឆិកា ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top