វ៉ាស៊ីនតោន៖ សហរដ្ឋអាមេរិក បានដាក់ចេញនូវវិធានការ រឹតត្បិតថ្មីប្រឆាំង នឹងប្រទេសគុយបា ដែលជាកិច្ចប្រឹងប្រែងមួយ ដើម្បីបដិសេធបន្ថែមទៀត នូវប្រភពចំណូល របស់ក្រុងហាវ៉ាណា។
វិធានការណ៍ថ្មីនេះ នឹងហាមឃាត់ពលរដ្ឋ អាមេរិកពីការស្នាក់ នៅលើទ្រព្យសម្បត្តិមួយចំនួន នៅក្នុងប្រទេសគុយបា ការនាំចូលផលិតផលគ្រឿងស្រវឹង និងថ្នាំជក់ដើម កំណើតគុយបាចូលរួម ឬរៀបចំការ ប្រជុំ ឬសន្និសីទជំនាញ នៅប្រទេសគុយបា និងចូលរួម និងរៀបចំការសម្តែងជាសាធារណៈ គ្លីនិក សិក្ខាសាលា ការប្រកួតប្រជែង។
ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានប្រកាសពីវិធានការណ៍ទាំងនេះ ជាលើកដំបូងក្នុងសុន្ទរកថា របស់លោកកាលពីថ្ងៃពុធ ដើម្បីគោរពដល់អតីតយុទ្ធជននៃឈូងសមុទ្រ Pigs។
ប្រធានាធិបតីគុយបាលោក Miguel Diaz-Canel បានថ្កោលទោសការបិទផ្លូវសេដ្ឋកិច្ច កាន់តែខ្លាំងឡើងរបស់ទីក្រុងវ៉ាស៊ីនតោន ប្រឆាំងនឹងប្រទេសកោះមួយនេះ ក្នុងពេលថ្លែងសុន្ទរកថាវីដេអូ របស់លោកទៅកាន់សម័យប្រជុំមហាសន្និបាត អង្គការសហប្រជាជាតិលើកទី ៧៥៕
ដោយ ឈូក បូរ៉ា