ព័ត៌មានអន្តរជាតិ

កូរ៉េខាងត្បូង រឹតបន្ដឹងកងទ័ព ក្រោយកូរ៉េខាងជើង បាញ់សម្លាប់មន្រ្តីរដ្ឋាភិបាល

សេអ៊ូល៖ ក្រសួងការពារជាតិ បានឲ្យដឹងនៅថ្ងៃសុក្រនេះថា ប្រទេសកូរ៉េខាងត្បូង បានរឹតបន្តឹងជំហរ ត្រៀមខ្លួនជាស្រេចសម្រាប់យោធា ដើម្បីបង្កើនការឃ្លាំមើល ចលនាយោធារបស់កូរ៉េខាងជើង ជាពិសេសនៅជិតព្រំដែនសមុទ្រដ៏តានតឹង បន្ទាប់ពីការសម្លាប់ ជនជាតិកូរ៉េខាងត្បួងដ៏សាហាវមួយរូប របស់ប្រទេសនេះ។

កាលពីថ្ងៃអង្គារកងទ័ពកូរ៉េខាងជើង បានបាញ់មន្ត្រីជលផល ដែលកំពុងចុះចត នៅក្នុងដែនទឹករបស់ខ្លួន ហើយបានដុតសាកសព របស់ជនរងគ្រោះចោលទៀតផង។ លោកបានបាត់ខ្លួនកាលពីថ្ងៃមុន ខណៈដែលលោកកំពុងបំពេញភារកិច្ច នៅក្បែរកោះយ៉ុនប៉ូយុង នៅព្រំដែនសមុទ្រលឿង។

អ្នកនាំពាក្យ របស់ក្រសួងលោកវរសេនីយ៍ឯក មូនហុង – ស៊ីក បានប្រាប់អ្នកយកព័ត៌មានថា“ យោធារបស់យើង បានចេញសេចក្តីណែនាំ កាលពីថ្ងៃព្រហស្បតិ៍ ដែលអំពាវនាវ ឱ្យពង្រឹងជំហរត្រៀមខ្លួន ទាក់ទងនឹងស្ថានភាពបច្ចុប្បន្ន”៕ ដោយ៖ ឈូក បូរ៉ា

To Top