រីយ៉ូឌឺចាណេរ៉ូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២០ថា រដ្ឋាភិបាលរបស់ប្រទេសប្រេស៊ីល បានរាយការណ៍កាលពីថ្ងៃសុក្រថា ប្រេស៊ីល មានកំណត់ត្រាជាង១៤០.០០០នាក់ ដោយសារវីរុសកូរ៉ូណា (ជំងឺកូវីដ១៩) បន្ទាប់ពីមានអ្នកស្លាប់បន្ថែមទៀត ដែលបានចុះក្នុងបញ្ជីចំនួន៧២៩នាក់ ក្នុងរយៈពេល២៤ម៉ោងកន្លងទៅនេះ ដែលនាំឲ្យចំនួនអ្នកស្លាប់សរុបមានរហូតដល់១៤០.៥៣៧នាក់ ។
ក្រសួងសុខាភិបាលបានឲ្យដឹងថា ករណីថ្មីនៃជំងឺកូវីដ១៩ចំនួន៣១.៩១១នាក់ ដែលបានកត់ត្រា នៅក្នុងរយៈពេល២៤ម៉ោងកន្លងទៅនេះ ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺសរុបកើនឡើងដល់៤.៦៨៩.៦១៣នាក់ ។
រដ្ឋសៅប៉ូឡូ ដែលជារដ្ឋមានពលរដ្ឋរស់នៅច្រើនជាងគេនៅក្នុងប្រទេស បានរងនូវផលប៉ះពាល់ខ្លាំងជាងគេដោយជំងឺនេះ ដែលមានអ្នកឆ្លងជំងឺចំនួន៩៦៤.៩២១នាក់ និងមានអ្នកស្លាប់ចំនួន៣៤.៨៧៧នាក់ បន្ទាប់មកមានរដ្ឋរីយ៉ូឌឺចាណេរ៉ូ ដែលមានអ្នកឆ្លងជំងឺចំនួន២៥៩.៤៨៨នាក់ និងមានអ្នកស្លាប់ចំនួន១៨.១៦៦នាក់ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា