ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីប៉ាឡេស្ទីន អំពាវនាវឲ្យយូអិន ជួយរៀបចំសន្និសីទអន្តរជាតិ សម្រាប់សន្ដិភាព តំបន់មជ្ឈឹមបូព៌ា

រ៉ាម៉ាឡា៖ ប្រធានាធិបតីប៉ាឡេស្ទីនលោក Mahmoud Abbas កាលពីថ្ងៃសុក្រ បានអំពាវនាវឱ្យអង្គការសហប្រជាជាតិ ជួយរៀបចំសន្និសីទអន្តរជាតិ សម្រាប់សន្តិភាពនៅតំបន់មជ្ឈឹមបូព៌ា។

 លោកអាបាស់ បានធ្វើការអំពាវនាវនៅក្នុងសុន្ទរកថាតាមអ៊ីនធឺណិតរបស់លោកពីទីក្រុងរ៉ាម៉ាឡា ដល់សម័យប្រជុំលើកទី៧៥ នៃមហាសន្និបាតអង្គការសហប្រជាជាតិ។  ដោយសារតែការឆ្លងរាលដាលនៃជំងឺឆ្លងកូវីដ-១៩ លោក អាបាស់ មិនអាចចូលរួមក្នុងសន្និសីទប្រចាំឆ្នាំរបស់អង្គការសហប្រជាជាតិបាននោះទេ។

 លោកបានអំពាវនាវឱ្យអគ្គលេខាធិការយូអិនលោក Antonio Guterres សម្របសម្រួលជាមួយអង្គការសហប្រជាជាតិសហរដ្ឋអាមេរិក សហភាព អ៊ឺរ៉ុប រុស្ស៊ី និងក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ធ្វើសន្និសីទសន្តិភាពសកល ដើម្បីដោះស្រាយជម្លោះអ៊ីស្រាអែល និងប៉ាឡេស្ទីន។

 លោកអាបាស់ បានកត់សម្គាល់ថាដំណើរការសន្តិភាព ដែលចង់បានគួរតែផ្អែកលើច្បាប់អន្តរជាតិ ភាពស្របច្បាប់អន្តរជាតិ និងឯកសារយោងជាក់លាក់ ដែលនាំទៅដល់ការបញ្ចប់ការកាន់កាប់របស់អ៊ីស្រាអែល៕

ដោយ ឈូក បូរ៉ា

To Top