វ៉ាទីកង់ ស៊ីធី៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹងនៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២០ថា សម្តេចសង្ឃប៉ាប បានថ្លែងប្រាប់ដល់អង្គការសហប្រជាជាតិ (UN) កាលពីថ្ងៃសុក្រថា អ្នកក្រ និងសមាជិកភាពក្នុងសង្គមដែលខ្សត់ខ្សោយ គួរតែទទួលបានការព្យាបាលជំងឺមុនគេ នៅពេលដែលវ៉ាក់សាំងប្រឆំាងនឹងវីរុសកូរ៉ូណា បានផលិតរួចរាល់នោះ ។
ថ្លែងពីទីក្រុង Vatican នៅក្នុងខ្សែវីដេអូមួយដែលសម្តេចសង្ឃបានគូសបញ្ជាក់ទៅកាន់អង្គសន្និបាតនៃអង្គការសហប្រជាជាតិ សម្តេចសង្ឃបានថ្លែងថា ការឆ្លងរាលដាលជំងឺនៅទូទាំងពិភពលោក មានកម្រិតខ្ពស់ណាស់ដែលជំរុញឲ្យមានការរយកចិត្តទុកដាក់ទៅលើសុខភាពសាធារណៈ និងធានាបានការទទួលបាននុវវ៉ាក់សាំង ។
សម្តេចសង្ឃបានថ្លែងថា “បើសិនជានរណាម្នាក់គួរត្រូវបានផ្តល់ដំបូង ដើម្បីឲ្យទទួលបានការការពារ ភាគច្រើនអ្នកដែលងាយរងគ្រោះ ហើយអ្នកទាំងអស់នោះហើយដែលជារឿយៗមិនមានអ្វីច្រើនសម្រាប់ធ្វើការចំណាយ ដោយសារតែពួកគេមានប្រភពសេដ្ឋកិច្ចតិចតួចបំផុត” ។
សម្តេចសង្ឃប៉ាប បានថ្លែងយ៉ាងដូច្នេះថា បណ្តាប្រទេសអ្នកមាន មិនគួរទទួលបាននូវវ៉ាក់សាំងនេះមុននោះទេ ហើយអង្គការសុខភាពពិភពលោក បានធ្វើការព្រមាន ប្រឆំាងនឹង “វ៉ាក់សាំងដែលផ្តល់នោះគិតពីជាតិនិយម” ដោយជំរុញឲ្យបណ្តាប្រទេសជាច្រើនចូលរួមនៅទូទាំងពិភពលោក ដើម្បីចែករំលែកវ៉ាក់សាំងជួយដល់បណ្តាប្រទេសដែលកំពុងអភិវឌ្ឍន៍ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា