ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីអ៊ីរ៉ង់ ចោទអាមេរិកពីបទលួចយក ទ្រព្យសម្បត្តិក្រោយការ ដាក់ទណ្ឌកម្មថ្មី

បរទេស៖ ប្រធានាធិបតីអ៊ីរ៉ង់ លោក ហាស្សាន រ៉ូហានី តាមសេចក្តីរាយការណ៍ បានចោទប្រកាន់សហរដ្ឋអាមេរិក ពីបទលួចយកទ្រព្យសម្បត្តិ នៅថ្ងៃសៅរ៍នេះ ក្រោយទីក្រុងវ៉ាស៊ីនតោន បានដាក់ទណ្ឌកម្មថ្មី លើទីក្រុងតេអេរ៉ង់ និងបាននិយាយថា ជនជាតិអ៊ីរ៉ង់គួរតែផ្តោតកំហឹងរបស់ពួកគេលើសេតវិមាន។ 

នៅក្នុងសុន្ទរកថាមួយដែលផ្សាយបន្តផ្ទាល់លើកញ្ចក់ទូរទស្សន៍ លោក រ៉ូហានី បានមានប្រសាសន៍ទាំងកំហឹងយ៉ាងដូច្នេះថា “អាមេរិកបានធ្វើឲ្យខូចខាតប្រាក់រាប់សិបលានដុល្លារលើប្រទេសអ៊ីរ៉ង់។ យើងមិនមានវិសាលភាពចោរកម្មបែបនេះនោះទេ ហើយទីតាំងនៃបណ្ដាសានិងការស្អប់ខ្ពើមរបស់ប្រជាជនអ៊ីរ៉ង់ គឺសេតវិមាន”។ 

គួរបញ្ជាក់ថា ភាពតានតឹងរវាងទីក្រុងវ៉ាស៊ីនតោននិងទីក្រុងតេអេរ៉ង់ បានកើនកម្តៅឡើងខ្លាំង ចាប់តាំងពីលោកប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ ក្នុងឆ្នាំ២០១៨ បានដកអាមេរិកជាឯកតោភាគី ចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែអ៊ីរ៉ង់ ដែលធ្វើឡើងដោយរដ្ឋបាលលោក បារ៉ាក់ អូបាម៉ា និងបានចាប់ផ្តើមដាក់ទណ្ឌកម្មជាថ្មីឡើងវិញ៕

ប្រែសម្រួល៖ប៉ាង កុង 

To Top