បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃសុក្រនេះ បានឲ្យដឹងថាពលរដ្ឋនៃប្រទេសប៉េរូប្រមាណជាជាង៦លាននាក់មកហើយ ដែលត្រូវបានគេជឿជាក់ថាបានបាត់បង់ការងារដោយសារ បញ្ហាកូវីដ១៩។
ការប្រកាសដែលត្រូវបានធ្វើឡើង ដោយរដ្ឋមន្ត្រីការងាររបស់ប្រទេស គឺលោក Javier Palacois ដោយបញ្ជាក់ថាចំនួននៃអ្នកអត់ការងារសរុបមានទៅដល់៨ភាគរយនៃពលរដ្ឋ របស់ប្រទេសសរុប៣២លាននាក់ ខណៈដែលតួលេខអ្នកអត់ការងារធ្វើនៅក្នុងរដ្ឋធានី Lima មានទៅដល់១៥ភាគរយ។
គួរឲ្យដឹងដែរថារដ្ឋាភិបាលប៉េរូ បានព្យាយាមរៀបចំខ្លួនការពារយ៉ាងមានប្រសិទ្ធភាពចំពោះការរីករាលដាលនៃវិរុសកូវីដ១៩ នៅក្នុងប្រទេសប៉ុន្តែវាគឺបានកំពុងធ្វើឲ្យសេដ្ឋកិច្ចរបស់ខ្លួនមានភាព លំបាកខ្លាំងផងដែរ៕
ប្រែសម្រួល៖ស៊ុនលី
