បរទេស៖ ប្រភពពីរដ្ឋាភិបាលជប៉ុនបាននិយាយកាលពីថ្ងៃសៅរ៍ថា នាយករដ្ឋមន្រ្តីជប៉ុន Yoshihide Suga និងប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀពូទីន គ្រោងនឹងធ្វើកិច្ចចរចាលើកដំបូងរបស់ពួកគេនៅថ្ងៃអង្គារនេះ បន្ទាប់ពីនាយករដ្ឋមន្រ្តីបានចូលកាន់តំណែងកាលពីសប្តាហ៍មុនដើម្បីបន្តតំណែងពីលោក ស៊ីនហ្សូ អាបេ។
យោងតាមសារព័ត៌មាន Kyodo News ចេញផ្សាយនៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២០ បានឱ្យដឹងថា ក្នុងអំឡុងពេលនៃកិច្ចពិភាក្សាតាមទូរស័ព្ទ មេដឹកនាំទាំងពីរត្រូវបានគេរំពឹងថា នឹងបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្ត ក្នុងការបន្តការចរចាទ្វេភាគីឆ្ពោះទៅរកការចុះហត្ថលេខាលើសន្ធិសញ្ញាសន្តិភាព ក្រោយសង្គ្រាមនិងភាពចាំបាច់សម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច។
ប្រទេសជប៉ុននិងរុស្ស៊ី បានតស៊ូដោះស្រាយជម្លោះទឹកដីដែលមានជាយូរមកហើយទាក់ទងនឹងប្រជុំកោះដែលកាន់កាប់ ដោយរុស្ស៊ីនៅកោះហុកកៃដូ ដែលហៅថាដែនដីភាគខាងជើង នៅប្រទេសជប៉ុននិងភាគខាងត្បូង Kurils នៅប្រទេសរុស្ស៊ី ហើយវាបានរារាំងប្រទេសទាំងពីរពីការចុះហត្ថលេខា លើសន្ធិសញ្ញាសន្តិភាពមួយ៕
ប្រែសម្រួលៈ ណៃ តុលា