ព័ត៌មានអន្តរជាតិ

រយៈពេលត្រឹម ២៤ម៉ោងសោះ រុស្ស៊ី មានអ្នកថ្មីនៃជំងឺកូវីដ-១៩ រហូតដល់ជិត ១ម៉ឺននាក់

ម៉ូស្គូ៖ មជ្ឈមណ្ឌលឆ្លើយតប COVID-១៩ របស់ប្រទេសរុស្ស៊ី បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយ នៅថ្ងៃច័ន្ទនេះថាប្រទេសរុស្សុីបានរាយការណ៍អំពីករណីជំងឺកូវីដ-១៩ ថ្មីចំនួន ៨,១៣៥ ករណីក្នុងរយៈពេល ២៤ ម៉ោងកន្លងមកនេះ ដែលគិតជាចំនួនជាតិ របស់ខ្លួនមានរហូតដល់ ១.១៥៩.៥៧៣ ករណី។

ការឆ្លងមេរោគរាតត្បាតកូវីដ-១៩ របស់រុស្ស៊ីមានការរីកចម្រើន យ៉ាងឆាប់រហ័សបន្ទាប់ពី រដូវវិស្សមកាលរដូវក្តៅជាមួយ នឹងការប្រមូលផ្តុំគ្នាជាក្រុម និងមានការរឹតត្បិតជាច្រើន។

មជ្ឈមណ្ឌលបានឲ្យដឹងថា នៅរដ្ឋធានីមូស្គូ នៃប្រទេសរុស្ស៊ី ការឆ្លងថ្មីចំនួន ២,២១៧ករណី ត្រូវបានគេរាយការណ៍ក្នុងរយៈពេល ២៤ម៉ោងកន្លងមក ដែលធ្វើឱ្យចំនួនទីក្រុងសរុបដល់ ២៨៧.៩៩៣ ។

មជ្ឈមណ្ឌលបានឲ្យដឹងទៀតថា ក្នុងរយៈពេលមួយថ្ងៃ មានអ្នកស្លាប់ថ្មីចំនួន ៦១នាក់ ត្រូវបានរាយការណ៍ថា ចំនួនអ្នកស្លាប់ដល់ ២០.៣៨៥នាក់ ដោយបន្ថែមថាអ្នកជំងឺចំនួន ៩៤៥.៩២០ នាក់បានជាសះស្បើយក្នុងនោះ ២៤៧០ នាក់ក្នុងរយៈពេល ២៤ ម៉ោង៕

ដោយ ឈូក បូរ៉ា

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top
×