Covid-19

មីយ៉ាន់ម៉ា មានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ បន្ថែមទៀតចំនួន ៣០នាក់ នាំឲ្យអ្នកស្លាប់សរុបកើនដល់ ២៥៦នាក់

រ៉ងហ្គូន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ់២០២០ថា មីយ៉ាន់ម៉ា ត្រូវបានគេរាយការន៍មកថា មានករណីថ្មីនៃជំងឺកូវីដ១៩ចំនួន ៨៩៧នាក់ គិតត្រឹមថ្ងៃចន្ទ នេះបើយោងតាមសេចក្តីប្រកាសមួយ ចេញដោយក្រសួងសុខាភិបាល និងកីឡា ។

ករណីថ្មីត្រូវបានគេបញ្ជាក់ឲ្យដឹង ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺកូវីដ១៩ នៅក្នុងប្រទេសសរុបកើនឡើងដល់ ១១.៦៣១នាក់ ។

សេចក្តីប្រកាសបានឲ្យដឹងថា មានអ្នកស្លាប់បន្ថែមចំនួន ៣០នាក់ ដោយសារជំងឺកូវីដ១៩ ត្រូវបានរាយការណ៍កាលពីថ្ងៃចន្ទ ដែលនាំឲ្យចំនួនអ្នកស្លាប់នៅក្នុង ប្រទេសរុបកើនដល់ ២៥៦នាក់ ។

តួលេខរបស់ក្រសួងបានឲ្យដឹងថា អ្នកជំងឺចំនួន ៣.០៧៣នាក់ បានចាកចេញពីមន្ទីរពេទ្យ ។

មីយ៉ាន់ម៉ា បានរាយការណ៍ថា មានករណីដំបូងនៃជំងឺកូវីដ១៩ចំនួន ២នាក់ គិតចាប់ពីថ្ងៃទី២៣ ខែមីនា ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top