ញូវយ៉ក៖ ចំនួនអ្នកស្លាប់ដោយសារជមងឺរាតត្បាតកូវីដ-១៩ នៅទូទាំងពិភពលោក បានកើនឡើងដល់ជាង ១ លាននាក់ហើយ កាលពីថ្ងៃច័ន្ទ នេះបើយោងតាមមជ្ឈមណ្ឌលវិទ្យាសាស្ត្រ និងវិស្វកម្ម (CSSE) នៅសាកលវិទ្យាល័យ Johns Hopkins ។
ចំនួនអ្នកស្លាប់ទូទាំងពិភពលោក បានកើនឡើងដល់ ១.០០០.៥៥៥ នាក់ដែលមានករណីសរុបជាង ៣៣,២ លានករណីនៅទូទាំងពិភពលោក គិតត្រឹមម៉ោង ៨និង ២៣ នាទីនេះបើយោងតាមទិន្នន័យពី CSSE បានបង្ហាញ។
សហរដ្ឋអាមេរិក នៅតែជាប្រទេសដែលរងគ្រោះខ្លាំងជាងគេ ដោយមានករណីចំនួន ៧.១៤៧.២៤១ ករណី និងចំនួនមនុស្សស្លាប់ ២០៥.០៣១ នាក់ដែលស្មើនឹងជាង ២០ ភាគរយនៃចំនួនអ្នកស្លាប់ នៅទូទាំងពិភពលោក។
ប្រេស៊ីលកត់ត្រាការស្លាប់ចំនួន ១៤២.០៥៨ នាក់ដែលជាលំដាប់លេខ២ បើប្រៀបនឹងចំនួនអ្នកស្លាប់របស់សហរដ្ឋអាមេរិក។ នៅក្នុងនោះដែរប្រទេស ឥណ្ឌាមានអ្នកស្លាប់ធំជាងគេទី ៣ លើពិភពលោក ៩៥.៥៤២ នាក់ និងអ្នកឆ្លងជំងឺធំជាងគេទី ២ ដែលមានចំនួនជាង ៦ លាននាក់៕
ដោយ ឈូក បូរ៉ា