ព័ត៌មានអន្តរជាតិ

ថៃ សម្រេចបន្តដាក់ប្រទេស ក្នុងគ្រាអាសន្ន រហូតដល់ខែតុលា ប៉ុន្តែបានបន្ធូរបន្ថយ ការរឹតត្បិត ខ្លះសម្រាប់ភ្ញៀវទេសចរ

បាងកក៖ ប្រទេសថៃនៅថ្ងៃអង្គារ បានសម្រេចបន្ថែម ដាក់ប្រទេសក្នុងគ្រាមានអាសន្ន របស់ខ្លួនសម្រាប់ រយៈពេលមួយខែទៀត ដើម្បីគ្រប់គ្រងការរីករាលដាល នៃវីរុស ខណៈពេលដែលការបន្ធូរបន្ថយ ការរឹតត្បិត លើការចូលរបស់ ជនបរទេស ដើម្បីបើកជាថ្មីម្តងទៀត នូវឧស្សាហកម្មទេសចរណ៍ ដ៏សំខាន់របស់ខ្លួន។ ក្នុងពេលនេះ ប្រទេសថៃ បានរាយការណ៍ ថាមានវីរុសចំនួន ៣ ៥៥៩ នាក់ និងមានអ្នកស្លាប់ចំនួន ៥៩ នាក់។

យោងតាមសារព័ត៌មាន Kyodo News ចេញផ្សាយនៅយប់ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០ បានឱ្យដឹងថា ការពន្យាពេលចំនួន ៦ លើកនេះ ត្រូវបានធ្វើឡើងចាប់តាំង ពីក្រឹត្យគ្រាអាសន្ន ត្រូវបានចេញជាលើកដំបូង នៅថ្ងៃទី ២៥ ខែមីនា នៅពេលដែលរដ្ឋាភិបាលថៃ បានព្យាយាមទប់ស្កាត់ ការឆ្លងវីរុសក្នុងស្រុក ខណៈពេលដែលបញ្ចៀស ការចាក់សោរបរទេស (បិទប្រទេស) ។

យោងតាមក្រឹត្យនេះ ប្រជាជនត្រូវបានគេជំរុញឱ្យនៅផ្ទះ និងជៀសវាងការប្រជុំជាក្រុម ទោះបីការប្រមូលផ្តុំ ប្រឆាំងនឹងរដ្ឋាភិបាល ត្រូវបានធ្វើឡើងដោយ ក្រុមបាតុករ ដែលអំពាវនាវឱ្យ មានលទ្ធិប្រជាធិបតេយ្យថែមទៀត​និងកំណែទម្រង់ របបរាជានិយមក៏ដោយ ។

យោងតាមក្រសួងទេសចរណ៍ និងកីឡាបានឱ្យដឹងថា ជើងហោះហើរអ្នកដំណើរអន្តរជាតិ ត្រូវបានហាមឃាត់ចាប់តាំងពីថ្ងៃទី ៤ ខែមេសា ប៉ុន្តែចាប់ពីថ្ងៃព្រហស្បតិ៍ ក្រុមអ្នកធ្វើដំណើរ និងអ្នកជំនួញ បរទេសមួយចំនួន ដែលមានទិដ្ឋាការពិសេស នឹងត្រូវបានអនុញ្ញាតឱ្យ ចូលក្នុងប្រទេសថៃ។

ក្នុងចំណោមភ្ញៀវទាំងនោះ នឹងមានក្រុមអ្នកទេសចរ ១៥០ នាក់មកពី Guangzhou ប្រទេសចិន ដែលនឹងទៅលេងកោះ រមណីយដ្ឋានថៃ ភូកេតតាម ជើងហោះ​ហើរពិសេស នៅថ្ងៃទី ៨ ខែតុលា។ បន្ទាប់ពីនោះ គឺនឹងមានក្រុមអ្នកទេសចរ បរទេសពីរក្រុមទៀត មកពីប្រទេសចិននិងអឺរ៉ុប នឹងមកដល់នៅថ្ងៃទី ២៦ ខែតុលានិងថ្ងៃទី ១ ខែវិច្ឆិកា៕

ប្រែសម្រួលៈ ណៃ តុលា

To Top