ព័ត៌មានអន្តរជាតិ

កម្មវិធី Tik Tok ពន្យារពេលដកចេញ នៅអាមេរិក

កាលពីថ្ងៃទី២៧ ខែកញ្ញា តាមម៉ោងក្នុងតំបន់ តុលាការតំបន់សហរដ្ឋ នៃតំបន់ពិសេសកូឡុំប៊ី សហរដ្ឋអាមេរិក បានកាត់ក្តីឱ្យពន្យារពេលអនុវត្ត បទបញ្ជាប្រតិបត្តិរបស់ រដ្ឋាភិបាលអាមេរិក ស្តីពីការដកកម្មវិធី Tik Tok ចេញពីហាងកម្មវិធី ទូរស័ព្ទចល័តនៅអាមេរិក ។

តាមការផ្សាយដំណឹង របស់វិទ្យុសាធារណៈអាមេរិក (NPR) ឱ្យដឹងថា ក្នុងសវនាការដែលបើកធ្វើកាលពីថ្ងៃទី២៧ ខែកញ្ញា លោក John Hall មេធាវីការពារក្តីរបស់ក្រុមហ៊ុន Tik Tok បានថ្លែងថា កម្មវិធី Tik Tok មានអ្នកប្រើប្រាស់ប្រហែល ១០០លាន នាក់នៅអាមេរិក ដែលជាទីផ្សារបែបទីក្រុងអ៊ីនធើណេត ការហាមឃាត់ប្រើ Tik Tok គឺស្មើនឹងការរំលោភសិទ្ធិសេរីភាព បញ្ចេញមតិរបស់ប្រជាជន ។

ទាក់ទិននឹងរឿងដែល ក្រសួងយុត្តិធម៌អាមេរិក បានអះអាងថា ការហាមទាញយកកម្មវិធី Tik Tok គឺដើម្បីការពារសន្តិជាតិ លោក John Hall បានច្រានចោលថា បច្ចុប្បន្ននេះគ្មានភស្តុតាងណាបញ្ជាក់ថា កម្មវិធី Tik Tok បានគំរាមកំហែងដល់សន្តិសុខជាតិ អាមេរិកនោះឡើយ តែ Tik Tok បានរងការគាបសង្កត់ខាងនយោបាយ ពីភាគីរដ្ឋាភិបាលអាមេរិកគឺជារឿងពិត ។
បម្រាមមួយនេះមិនមែនឈរលើ ការគិតពិចារណាពីសន្តិសុខជាតិ យ៉ាងពិតប្រាកដនោះទេ តែគឺគិតពិចារណាពី កិច្ចការនយោបាយដែលពាក់ព័ន្ធ នឹងការបោះឆ្នោតសកល ដែលជិតនឹងបើកធ្វើទៅវិញទេ ៕

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top