ព័ត៌មានអន្តរជាតិ

សហគ្រាសរថយន្តល្បីៗ នៅលើលោកបង្ហាញថា មានជំនឿចិត្តខ្លាំង ចំពោះទីផ្សារចិន ដោយសារសេដ្ឋកិច្ចចិន កំពុងស្តារឡើងវិញជាបន្តបន្ទាប់

កាលពីថ្ងៃទី២៦ ខែកញ្ញា ពិព័រណ៍រថយន្តអន្តរជាតិចិន ឆ្នាំ២០២០ បានប្រារព្វធ្វើជាផ្លូវការ នេះជាពិព័រណ៍រថយន្តអន្តរជាតិទី១ ដែលធ្វើក្នុងបរិបទជំងឺកូវីដ១៩ ដែលត្រូវបានពន្យារពេលពីខែមេសាឆ្នាំនេះ មកធ្វើនៅខែកញ្ញា ប៉ុន្តែនៅតែបានទាក់ទាញ រថយន្តម៉ាកល្បីៗលំដាប់អន្តរជាតិជាច្រើន ឱ្យចូលរួមដែលនាំឱ្យប្រព័ន្ធសារព័ត៌មាន បរទេសចាប់អារម្មណ៍យ៉ាងខ្លាំង។

ប្រព័ន្ធសារព័ត៌មានបរទេស បានយល់ឃើញជាទូទៅថា ខណៈពេលទីក្រុងនៅអឺរ៉ុប ចាប់ផ្តើមអនុវត្តវិធានការ បិទទ្វារការចេញចូលឡើងវិញ ចំនួនមនុស្សត្រូវរកឃើញ ឆ្លងជំងឺកូវីដ១៩ លើសពី ៧លាននាក់នៅអាមេរិក ទីក្រុងប៉េកាំងបានរៀបចំ ធ្វើពិព័រណ៍រថយន្តអន្តរជាតិ ដែលបង្ហាញឱ្យឃើញថា ប្រទេសចិនបានទទួលជោគជ័យ ក្នុងការទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ១៩។

ទីផ្សាររថយន្តប្រទេសចិន មានការអភិវឌ្ឍល្អជាង ទីផ្សារអឺរ៉ុបនិងអាមេរិក។ ទីភ្នាក់ងារព័ត៌មាន AP បានរាយការណ៍ថា ប្រទេសចិនជាអង្គភាពសេដ្ឋកិច្ច ដ៏សំខាន់ទី១ ដែលបានចាប់ផ្តើមស្តារឡើងវិញ ក្នុងបរិបទជំងឺកូវីដ១៩ ពាណិជ្ជករផលិតរថយន្តធំៗ កំពុងចាប់អារម្មណ៍ទៅលើ ទីផ្សារប្រទេសចិន ៕

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top