ព័ត៌មានអន្តរជាតិ

អ្នកដែលបានមើលការ ជជែកដេញដោលរវាងលោក ត្រាំ និងលោក ប៊ីដិន មាន ៧៣លាននាក់ តិចជាងជាមួយលោកស្រី គ្លីនតុន

បរទេស៖ ក្រុមហ៊ុនស្រាវជ្រាវទីផ្សារ Nielsen បាននិយាយនៅក្នុងសេចក្តីប្រកាស ព័ត៌មានថា មនុស្សជាង ៧៣ លាននាក់បានមើលការជជែក ដេញដោលគ្នារបស់ប្រធានាធិបតី លើកដំបូងរវាងប្រធានាធិបតីដូណាល់ត្រាំ និងគូប្រជែងខាង ប្រជាធិបតេយ្យរបស់គាត់ គឺលោក Joe Biden ។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០២០ បានឱ្យដឹងថា បើប្រៀបធៀបគ្នាទៅ គឺមានមនុស្សជាង ៨៤ លាននាក់ បានមើលការជជែកដេញដោល គ្នាលើកដំបូងរវាងលោក ដូណាល់ ត្រាំ និងលោកស្រី គ្លីនតុន នៅថ្ងៃទី ២៦ ខែកញ្ញាឆ្នាំ ២០១៦ ។

ការចេញផ្សាយបាន និយាយនៅថ្ងៃពុធនេះថា “ ប្រជាជនប្រមាណ ៧៣,១ លាននាក់បានតាមដានមើលការជជែកដេញដោលគ្នាលើកដំបូង នៃការបោះឆ្នោតប្រធានាធិបតីឆ្នាំ ២០២០ នៅថ្ងៃអង្គារទី ២៩ ខែកញ្ញាឆ្នាំ ២០២០” ។

ចំនួនអ្នកទស្សនាសម្រាប់ការ ជជែកដេញដោលប្រធានាធិបតី នៅថ្ងៃអង្គារនេះ គឺតិចជាងការជជែកដេញដោលគ្នាលើកដំបូងចំនួន ១៣ ភាគរយរវាងបេក្ខជន ប្រធានាធិបតីមកពីគណបក្សសាធារណរដ្ឋលោក ត្រាំ និងគូប្រជែងប្រជាធិបតេយ្យ ហ៊ីឡារីគ្លីនតុនកាលពីឆ្នាំ ២០១៦ ៕

ប្រែសម្រួលៈ ណៃ តុលា

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top