វ៉ាស៊ីនតោន៖ បុគ្គលិកពេទ្យជាង ១ ៧០០ នាក់នៅសហរដ្ឋអាមេរិក បានស្លាប់ដោយសារជំងឺកូវីដ១៩ ហើយភាគច្រើននៃអ្នកស្លាប់ គឺដោយសារខ្វះឧបករណ៍ ការពារផ្ទាល់ខ្លួន (PPE) ។ នេះបើយោងតាមរបាយការណ៍ពី National Nurses United ដែលជាសហជីពគិលានុបដ្ឋាយិកា ធំបំផុតរបស់ប្រទេស។
យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០២០ បានឱ្យដឹងថា របាយការណ៍បានចេញផ្សាយ កាលពីសប្តាហ៍មុន គឺ “បុគ្គលិកសុខាភិបាល ចំនួន ១ ៧១៨ នាក់ ដែលរាប់បញ្ចូលទាំងគិលានុបដ្ឋាយិកា ដែលបានចុះឈ្មោះបានស្លាប់ ដោយសារជំងឺកូវីដ ១៩ និងផលវិបាកដែលពាក់ព័ន្ធ ខណៈពេលកំពុងធ្វើការនៅក្នុងមណ្ឌលថែទាំ” ។
របាយការណ៍បានកត់សម្គាល់ថា ការស្លាប់ជាច្រើននឹងត្រូវបានការពារ “ប្រសិនបើមានការខិតខំប្រឹងប្រែង កាន់តែខ្លាំងដើម្បីរៀបចំផែនការ និងជំនះនូវគ្រោះថ្នាក់នៃការគ្រប់គ្រង ខ្សែសង្វាក់ផ្គត់ផ្គង់ក្នុងពេលវេលាដ៏ខ្លី” ៕
ប្រែសម្រួលៈ ណៃ តុលា