Covid-19

Breaking News: BBC៖ លោក ត្រាំ និងស្រ្តីទី១អាមេរិក មានមេរោគកូវីដ១៩

បរទេស៖ ប្រធានាធិបតីអាមេរិក ដូណាល់ត្រាំ បាននិយាយថា រូបលោកនិងជំទាវទី ១ Melania Trump បានធ្វើតេស្ត៍វិជ្ជមានចំពោះវីរុស កូវីដ១៩ ហើយឥឡូវកំពុងស្ថិត នៅដាច់ដោយឡែក។

យោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី០២ ខែតុលា ឆ្នាំ២០២០ បានឱ្យដឹងថា ប្រធានាធិបតីដែលមានអាយុ ៧៤ ឆ្នាំរូបនេះ បានប្រកាសព័ត៌មាននេះនៅក្នុងធ្វីតធ្វីត។ គាត់បានសរសេរថា “ យើងនឹងឆ្លងកាត់វាជាមួយគ្នា” ។

វាកើតឡើងបន្ទាប់ពីជំនួយការ ជិតដិតម្នាក់របស់លោក ត្រាំ ត្រូវបានគេធ្វើតេស្ត៍វិជ្ជមានចំពោះវីរុសនេះ។ Hope Hicksអាយុ ៣១ ឆ្នាំ ជាទីប្រឹក្សាប្រធានាធិបតី ដែលនៅជិតបំផុតជាមួយត្រាំ។

លោកស្រី Hicks អាយុ ៣១ ឆ្នាំបានធ្វើដំណើរជាមួយលោក ត្រាំ ច្រើនដងក្នុងសប្តាហ៍នេះរួមទាំង នៅលើយន្តហោះ Marine One ដែលជាឧទ្ធម្ភាគចក្រប្រធានាធិបតី ផងដែរ សម្រាប់ការប្រជុំនៅ រដ្ឋ មីនីសូតា នៅថ្ងៃពុធ និងនៅលើយន្តហោះ Air Force One រហូតដល់ការជជែកដេញដោល ប្រធានាធិបតីលើកដំបូង នៅរាត្រីថ្ងៃអង្គារនៅទីក្រុង Cleveland រដ្ឋ Ohio ៕

ប្រែសម្រួលៈ ណៃ តុលា

To Top