Covid-19

មីយ៉ាន់ម៉ា កើនអ្នកឆ្លងកូវីដ១៩ ដល់ទៅ១៤០០០នាក់ហើយ ស្លាប់៣២១ករណី

បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍ បានសរសេរថា ចំនួនអ្នកឆ្លងសរុបនៃកូវីដ១៩ នៅក្នុងប្រទេសមីយ៉ានម៉ាបានកើនឡើងទៅដល់ ១៤៣៨៣ករណីហើយ ក្រោយប្រកាសរកឃើញករណីថ្មីដល់ទៅ ១០១០នាក់។

ក្នុងនោះផងដែរក្រសួងសុខាភិបាល របស់ប្រទេសមីយ៉ាន់ម៉ាក៏បានប្រកាសដែរថា ករណីបាត់បង់ជីវិតមានចំនួន រហូតទៅដល់៣២១នាក់បន្ទាប់ពីករណីថ្មីមានចំនួន ១១នាក់ ត្រូវបានគេរាយការណ៍នៅថ្ងៃព្រហស្បតិ៍ដូចគ្នានេះ ។ ដោយឡែកចំនួនអ្នកដែលបានជាសះស្បើយមានប្រមាណជា ៤១៥៦នាក់ ត្រូវបានអនុញ្ញាតិឲ្យចាកចេញពីមន្ទីរពេទ្យ។

មកដល់ពេលនេះ មនុស្សប្រមាណជា៣០១៣៩៣នាក់ ត្រូវបានគេធ្វើតេស្តហើយក្នុងនោះមនុស្សប្រមាណជា ១៥៥៨១ត្រូវបានដាក់បញ្ចូលទៅក្នុងករណីសង្ស័យ និងកំពុងស្ថិតនៅក្រោមការតាមដានបន្តនៅឡើយ៕

ប្រែសម្រួល៖ ស៊ុន លី

To Top