បរទេស៖ ឆ្លៀតក្នុងប្រព័ន្ធធ្វីតធើ ប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំ បានប្រកាសថា លោកនិងភរិយា បានធ្វើតេស្ត៍វិជ្ជមាន (ឆ្លង) មេរោគ កូវីដ១៩ ហើយនឹងដាក់ឱ្យនៅដាច់ដោយឡែក នៅឯសេតវិមាន។ ជាមួយគ្នានោះដែរ វិទ្យាស្ថានស្រាវជ្រាវ Gamaleya របស់ប្រទេសរុស្ស៊ីដែលបានបង្កើតវ៉ាក់សាំងដំបូងបង្អស់លើពិភពលោកប្រឆាំងនឹងមេរោគឆ្លងនេះ បានបញ្ជាក់ថា ខ្លួនបានត្រៀមខ្លួនជាស្រេចក្នុងការផ្តល់ជំនួយដល់ប្រធានាធិបតីអាមេរិក ដែលបានឆ្លងវីរុសនេះ។
យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២ ខែតុលា ឆ្នាំ២០២០ បានឱ្យដឹងថា លោក Alexander Gintsburg ប្រធានមជ្ឈមណ្ឌល Gamaleya បានមានប្រសាសន៍ថា“ ខ្ញុំគិតថាប្រសិនបើពួកគេ ងាកទៅរកអាជ្ញាធររុស្ស៊ីជាផ្លូវការ យើងនឹងអាចជួយពួកគេបាន” ។
លោកក៏បានស្នើផងដែរថា រដ្ឋបាល លោក ត្រាំ គួរតែចាក់វ៉ាក់សាំងជាមួយរុស្ស៊ីដែលមានឈ្មោះថា Sputnik V ។
លោក Gintsburg បានបន្ថែមថា “ខ្ញុំគិតថាពួកគេនឹងដោះស្រាយវាជាមួយប្រធានាធិបតីរបស់ពួកគេ។ វាជាការប្រសើរណាស់ ដែលគាត់បានចាក់វ៉ាក់សាំង (ជាមួយវ៉ាក់សាំងរុស្ស៊ី)!៕ ប្រែសម្រួលៈ ណៃ តុលា