ព័ត៌មានអន្តរជាតិ

គោលនយោបាយ ពាណិជ្ជកម្មអាមេរិក ឆ្ពោះទៅរកប្រទេសចិន ត្រូវបរាជ័យ

វ៉ាស៊ីនតោន៖ ទិន្នន័យពីរដ្ឋបាលរបស់ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានបង្ហាញថា គោលនយោបាយពាណិជ្ជកម្ម សហរដ្ឋអាមេរិកឆ្ពោះទៅប្រទេសចិន ធ្វើមិនបានល្អនោះទេ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិន ស៊ិនហួ។

ការអត្ថាធិប្បាយនេះ ត្រូវបានធ្វើឡើងដោយលោក David J. Firestein ប្រធាន និងជានាយកប្រតិបត្តិមូលនិធិ George H. W. Bush សម្រាប់ទំនាក់ទំនងសហរដ្ឋអាមេរិក – ចិន ក្នុងអំឡុងពេលធ្វើបទបង្ហាញ តាមអ៊ីនធឺណិតដែលរៀបចំឡើង ដោយមជ្ឈមណ្ឌលពាណិជ្ជកម្ម អន្តរជាតិនៅសាកលវិទ្យាល័យ University of South Carolina ។

យោងតាមលោក Firestein អង្គហេតុជាក់ស្តែងបានបង្ហាញថា នៅក្រោមរដ្ឋបាលលោក ត្រាំ គោលនយោបាយពាណិជ្ជកម្ម សហរដ្ឋអាមេរិក ឆ្ពោះទៅប្រទេសចិនកំពុង “សម្លាប់ការងារអាមេរិក” និង “ធ្វើឱ្យប៉ះពាល់ដល់ សេដ្ឋកិច្ចអាមេរិក” ។

លោកបានលើកឡើងថា “ឱនភាពទំនិញសហរដ្ឋអាមេរិក ជាមួយចិន គឺធំជាងមុន” ការងារផលិតកម្មនៅក្នុងប្រទេសនេះ ត្រូវបានបាត់បង់មិនមែន ទទួលបាននោះទេ ៕

ដោយ ឈូក បូរ៉ា

To Top