Covid-19

លោក ត្រាំ និងស្រ្តីទី១អាមេរិក នឹងត្រូវដាក់ឱ្យនៅដាច់ដោយឡែក ក្រោយអ្នកផ្តល់យោបល់ របស់សេតវិមាន ធ្វើតេស្តវិជ្ជមានមេរោគកូវីដ១៩

វ៉ាស៊ីនតោន៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូ ណាល់ត្រាំ បាននិយាយនៅយប់ថ្ងៃព្រហស្បតិ៍ថា លោកនិងភរិយាលោកស្រី Melania កំពុងរង់ចាំលទ្ធផលនៃ ការធ្វើតេស្តរកមេរោគកូវីដ១៩ ប៉ុន្តែពួកគេនឹងចាប់ផ្តើម“ ដំណើរការដាក់ឱ្យនៅដាច់ដោយឡែក” ។

យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃទី០២ ខែតុលា ឆ្នាំ២០២០ បានឱ្យដឹងថា នៅក្នុង Tweet មួយលោក ត្រាំ បានបញ្ជាក់ជាបឋមថា អ្នកផ្តល់យោបល់របស់សេតវិមាន លោកស្រី Hope Hicks បានធ្វើតេស្តិ៍វិជ្ជមានចំពោះមេរោគកូវីដ។

លោកប្រធានាធិបតីបានសរសេរថា « Hope Hicks ដែលបានខិតខំធ្វើការយ៉ាងខ្លាំង ដោយមិនចាំបាច់ឈប់សម្រាកតូចតាច ទើបតែបានសាកល្បងវិជ្ជមានសម្រាប់ Covid ១៩ »។ “គួរឱ្យខ្លាចណាស់! ស្ត្រីទីមួយនិងខ្ញុំ កំពុងរង់ចាំលទ្ធផលតេស្តរបស់យើង។ ក្នុងពេលនេះយើងនឹងចាប់ផ្តើមដំណើរការ ដាក់ឱ្យនៅដាច់ដោយឡែករបស់យើង!”

លោកស្រី Hicks អាយុ ៣១ ឆ្នាំបានធ្វើដំណើរជាមួយលោក ត្រាំ ច្រើនដងក្នុងសប្តាហ៍នេះ រួមទាំងនៅលើយន្តហោះ Marine One ដែលជាឧទ្ធម្ភាគចក្រប្រធានាធិបតី ផងដែរ សម្រាប់ការប្រជុំនៅ រដ្ឋ មីនីសូតា នៅថ្ងៃពុធ និងនៅលើយន្តហោះ Air Force One រហូតដល់ការជជែកដេញដោល ប្រធានាធិបតីលើកដំបូង នៅរាត្រីថ្ងៃអង្គារនៅទីក្រុង Cleveland រដ្ឋ Ohio ៕

ប្រែសម្រួលៈ ណៃ តុលា

To Top