ព័ត៌មានអន្តរជាតិ

ជំងឺគ្រុនញាក់ សម្លាប់ពលរដ្ឋនៅស្រីល័ង្កា អស់តិចបំផុត ៧០នាក់ និងឆ្លងជាង ៦.០០០នាក់

កូឡុំបូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០២ ខែតុលា ឆ្នាំ២០២០ថា ប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន ក្នុងស្រុកបានដកស្រង់សម្តីចេញ ពីអង្គភាពរោគឆ្លងចំណុះឲ្យ ក្រសួងសុខាភិបាលបានឲ្យដឹងថា ពលរដ្ឋចំនួន ៧០នាក់បានស្លាប់ និងជាង ៦.០០០នាក់បានឆ្លងជំងឺគ្រុនញាក់ នៅក្នុងប្រទេសស្រីល័ង្កា នៅក្នុងឆ្នាំនេះ ។

ស្ថិតិផ្លូវការបានបង្ហាញឲ្យដឹងថា អ្នកជំងឺចំនួន ៦.០៩៦នាក់ ដែលបានឆ្លងជំងឺគ្រុនញាក់ រហូតដល់ខែកញ្ញា និងមានអ្នកចំនួនច្រើនបំផុត ដែលត្រូវបានគេរាយការណ៍ថា នៅក្រុង Ratnapura ភាគខាងត្បូង និងភាគកណ្តាលនៃប្រទេសស្រីល័ង្កា។

អង្គភាពជំងឺឆ្លង បានឲ្យដឹងថា ចំនួនអ្នកជំងឺបានកើនឡើង ត្រូវបានគេរាយការណ៍ នៅក្នុងខែមករា កុម្ភៈ និងខែឧសភា ។

នៅក្រុង Ratnapura មានអ្នកជំងឺជាង ១.៣០០នាក់ ត្រូវបានគេរាយការណ៍ឲ្យដឹង ទន្ទឹមនឹងនេះដែរ នៅក្រុង Kalutara ដែលជាតំបន់ជាយក្រុងកូឡុំបូ មានអ្នកជំងឺជាង ២០០នាក់ ត្រូវបានគេរាយការណ៍ ។ នៅភាគខាងត្បូងនៃក្រុង Galle ក៏ត្រូវបានគេរាយការណ៍មកថា មានអ្នកជំងឺជាង ២០០នាក់ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top