Covid-19

ក្នុងរយៈពេល ២៤ម៉ោង រុស្ស៊ី មានអ្នកឆ្លងជំងឺកូវីដ១៩ រហូតដល់ជាង ៩.០០០នាក់

ម៉ូស្គូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២ ខែតុលា ឆ្នាំ២០២០ថា នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយ ចេញដោយមជ្ឈមណ្ឌល ឆ្លើយតបនឹងជំងឺកូវីដ១៩ របស់ប្រទេសនេះបានឲ្យដឹង នៅថ្ងៃសុក្រថា រុស្ស៊ី ត្រូវបានគេរាយការណ៍មកថា មានករណីនៃអ្នកជំងឺកូវីដ១៩ថ្មីចំនួន ៩.៤១២នាក់ គិតក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ ដែលជាកំណត់ត្រាខ្ពស់បំផុតប្រចំាថ្ងៃ គិតចាប់តាំងពីថ្ងៃទី១២ ខែមិថុនា ខណៈដែលមានការឆ្លងរាលដាលឡើងវិញ ។

ស្ថិតិផ្លូវការបានឲ្យដឹងថា សរុបរួម រុស្ស៊ី មានអ្នកឆ្លងជំងឺកូវីដ១៩ កើនឡើងដល់ ១.១៩៤.៦៤៣នាក់ ។

មជ្ឈមណ្ឌលបានឲ្យដឹងថា នៅក្រុងម៉ូស្គូ មានអ្នកឆ្លងជំងឺថ្មីចំនួន ២.៧០៤នាក់ ត្រូវបានគេរាយការណ៍ ឲ្យដឹងក្នុងរយៈពេល ២៤ម៉ោងកន្លងទៅមកនេះ ដែលនាំឲ្យរដ្ឋធានីនេះមាន អ្នកឆ្លងជំងឺសរុបកើនដល់ ២៩៧.៧២៩នាក់ ។

កាលពីថ្ងៃមុន មានអ្នកស្លាប់បន្ថែមទៀតចំនួន ១៨៦នាក់ ត្រូវបានគេរាយការណ៍ឲ្យដឹង ដែលនាំឲ្យចំនួនអ្នកស្លាប់ របស់ប្រទេសនេះកើនឡើងដល់ ២១.០៧៧នាក់ ។ មជ្ឈមណ្ឌលបានបញ្ជាក់ដូច្នេះ ។ លើសពីនេះ មានអ្នកជំងឺចំនួន ៩៧០.២៩៦នាក់ បានជាសះស្បើយពីជំងឺ ក្នុងនោះរាប់ទាំងអ្នកជាសះស្បើយ ពីជំងឺចំនួន៦.០៥៤នាក់ គិតក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top