ព័ត៌មានអន្តរជាតិ

អាមេរិក-កូរ៉េខាងត្បូង បង្កើតមូលដ្ឋានគ្រឹះប្រសើរជាងមុន សម្រាប់ការប្រកាស បញ្ចប់សង្គ្រាមកូរ៉េ

សេអ៊ូល៖ ប្រេសិតនុយក្លេអ៊ែរកំពូល របស់កូរ៉េខាងត្បូង បានឲ្យដឹងថា ប្រទេសកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក បានបង្កើត“ មូលដ្ឋានគ្រឹះប្រសើរជាងមុន” សម្រាប់ការប្រកាសអំពីការ បញ្ចប់សង្គ្រាមកូរ៉េជាផ្លូវការ។

លោក Lee Do-hoon បានប្រាប់អ្នកសារព័ត៌មានថា“ ដោយសារយើងមានការ ពិភាក្សាទូលំទូលាយ និងមានអត្ថន័យ ខ្ញុំជឿជាក់ថាមូលដ្ឋានដ៏ល្អប្រសើរ ដែលនឹងបន្តបម្រើយើងកាន់តែ ប្រសើរនាពេលអនាគត ត្រូវបានបង្កើតឡើង” ដោយត្រូវការប្រកាសបញ្ចប់ ជាផ្លូវការនៃសង្គ្រាមកូរ៉េ។

ដំណើររបស់លោក ទៅកាន់សហរដ្ឋអាមេរិក បានកើតឡើងភ្លាមៗបន្ទាប់ពី ប្រធានាធិបតីកូរ៉េខាងត្បូងលោក មូន ជេអ៊ីន បានជំរុញឱ្យកិច្ចប្រឹងប្រែង អន្តរជាតិប្រកាសបញ្ចប់ ជាផ្លូវការដល់សង្គ្រាមកូរ៉េឆ្នាំ១៩៥០-៥៣ ដែលលោកបានលើកឡើងថា នឹងផ្តល់នូវការធានាសន្តិសុខមួយ ដែលកូរ៉េខាងជើង បានស្វែងរកជាយូរមកហើយ ដូច្នេះខ្លួនបានជំរុញរដ្ឋកុម្មុយនិស្ត ដើម្បីបោះបង់មហិច្ឆតានុយក្លេអ៊ែររបស់ខ្លួន ៕

ដោយ ឈូក បូរ៉ា

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top