ព័ត៌មានអន្តរជាតិ

សំណាងហើយលោក Joe Biden និងភរិយា ធ្វើតេស្ដអវិជ្ជមាន សម្រាប់ជំងឺកូវីដ-១៩

វ៉ាស៊ីនតោន៖ វេជ្ជបណ្ឌិតរបស់លោកប្រធានាធិបតីបានឲ្យដឹងថាលោក Joe Biden បេក្ខជនប្រធានាធិបតីនៃគណបក្សប្រជាធិបតេយ្យនៅឆ្នាំ ២០២០ និងភរិយារបស់លោក គឺលោកស្រី Jill Biden បានធ្វើតេស្តអវិជ្ជមានសម្រាប់ជំងឺកូវីដ- ១៩។

 នៅក្នុងសេចក្ដីថ្លែងការណ៍មួយ ដែលត្រូវបានចេញផ្សាយដោយយុទ្ធនាការអតីតអនុប្រធានាធិបតីសហរដ្ឋអាមេរិកលោក Kevin O’Connor បានឲ្យដឹងថា“ លោក Joe Biden និងវេជ្ជបណ្ឌិតលោកស្រី Jill Biden បានទទួលការធ្វើតេស្ត PCR សម្រាប់ជំងឺកូវីដ-១៩ នៅថ្ងៃនេះ និងមិនត្រូវបានរកឃើញឡើយ។

 ក្រោយមកលោក Biden បានសរសេរថា“ ខ្ញុំសប្បាយចិត្តណាស់ ដែលបានរាយការណ៍ថា Jill និងខ្ញុំបានធ្វើតេស្តអវិជ្ជមានសម្រាប់ជំងឺកូវីដ-១៩”។

 លោកបានបន្ថែមថា“ អរគុណដល់អ្នករាល់គ្នាចំពោះសារដែលមានការព្រួយបារម្ភ។ ខ្ញុំសង្ឃឹមថានេះជាការរំលឹកឲ្យពាក់ម៉ាសរក្សាចម្ងាយសង្គម និងលាងដៃជាប្រចាំ” ។

 ប្តីប្រពន្ធមួយគូនេះបានធ្វើតេស្ត ជាច្រើនម៉ោងបន្ទាប់ពីប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំដែលលោក Biden បានចែកឆាកជាមួយការជជែកដេញដោលប្រធានាធិបតីលើកដំបូងនៅឆ្នាំ ២០២០ នៅទីក្រុង Cleveland រដ្ឋអូហៃយ៉ូកាលពីយប់ថ្ងៃអង្គារ បានបញ្ជាក់ថា លោកនិងភរិយាលោកស្រី Melania Trump បានធ្វើតេស្ដរកឃើញជាមួយជំងឺកូវីដ-១៩៕

ដោយ ឈូក បូរ៉ា

To Top