ព័ត៌មានអន្តរជាតិ

វ៉ាស៊ីនតោន ដាក់ទណ្ឌកម្មលើបេឡារុស ស្របពេលដែលទីក្រុងមីងស្កិ៍ សងសឹកនឹងចំណាត់ការ សហភាពអឺរ៉ុប

បរទេស៖ សហរដ្ឋអាមេរិក តាមសេចក្តីរាយការណ៍ បានដាក់ទណ្ឌកម្ម លើមន្ត្រីបេឡារុស៨រូប ដោយចោទប្រកាន់ ពីបទចូលរួម ក្នុងការលួចបន្លំ ក្នុងជ័យជំនះជាប់ឆ្នោត ជាថ្មី របស់លោកប្រធានាធិបតី Alexander Lukashenko កាលពីខែសីហា ឬក៏ក្នុងការបង្ក្រាប ដោយហិង្សាលើការតវ៉ា ក្រោយលទ្ធផលបោះឆ្នោតនោះ ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ រដ្ឋមន្ត្រីរតនាគារ សហរដ្ឋអាមេរិក លោក Steven Mnuchin បានមានប្រសាសន៍យ៉ាងដូច្នេះថា “សហរដ្ឋអាមេរិក និងដៃគូអន្តរជាតិរបស់យើង មានគោលជំហររួបរួម​សាមគ្គីគ្នា ដាក់ទណ្ឌកម្មលើបុគ្គល ទាំងឡាយណា ដែលធ្វើឲ្យប៉ះពាល់ដល់លទ្ធិប្រជាធិបតេយ្យ បេឡារុស អស់រយៈពេលជាច្រើនឆ្នាំ” ។

តាមសេចក្តីរាយការណ៍ ទណ្ឌកម្មសហរដ្ឋអាមេរិកនោះ ក៏បានផ្តោតគោលដៅ លើរដ្ឋមន្ត្រីការពារជាតិបេឡារុស លោក Yuri Karaev និងអនុរដ្ឋមន្ត្រីការពារជាតិផងដែរ។ បុគ្គលដែលស្ថិត នៅក្រោមទណ្ឌកម្មនោះ គឺនឹងត្រូវបង្កក ទ្រព្យសម្បត្តិ និងហាមឃាត់ មិនឲ្យពលរដ្ឋអាមេរិក ធ្វើពាណិជ្ជកម្មជាមួយ៕

ប្រែសម្រួល៖ប៉ាង កុង

To Top