ព័ត៌មានអន្តរជាតិ

ក្រុមមនុស្សសម្ព័ន្តមិត្ត លោកត្រាំ ចោទចិនថា ជាអ្នកលួចចម្លង កូវីដ១៩ ដល់ប្រធានាធិបតីរូបនេះ

បរទេស៖ សារព័ត៌មានបរទេស នៅថ្ងៃនេះ បានសរសេរថាក្រុមសម្ព័ន្ធមិត្ត ដ៏ជិតស្និទ្ធរបស់លោកត្រាំ បានធ្វើការប្រកាសចោទប្រកាន់​ថា រដ្ឋាភិបាលចិន គឺជាអ្នកនៅពីក្រោយ ដើម្បីចម្លងកូវីដ១៩ ឲ្យទៅប្រធានាធិបតី អាមេរិករូបនេះ ។

ការប្រកាសដដែលនេះ ក៏បានដាក់បន្ទុក ទៅលើរដ្ឋាភិបាលក្រុងប៉េកាំង ថែមទៀតផងដែរថា មានគោលបំណង វាយប្រហារសំដៅទៅលើ មេដឹកនាំកំពូល នៃកងកម្លាំងការពារជាតិ អាមេរិកផ្ទាល់តែម្តង។ លោក Blair Brandt ដែលប្រធានក្រុមការងារយុទ្ធនាការ រ៉ៃអង្គាស របស់លោកត្រាំ និងប្រឹក្សាផ្ទាល់ លោកត្រាំគឺលោក Lara Trump ផងបានបញ្ជាក់ថា ចិនគឺជាអ្នកទទួលខុសត្រូវ ចំពោះបញ្ហានេះ។

គួរឲ្យដឹងដែរថា កន្លងមករដ្ឋាភិបាល​របស់លោកត្រាំ ព្រមទាំងអ្នកគាំទ្រផង តែងតែចោទប្រកាន់ថា កូវីដ១៩ គឺមានប្រភពដើមចេញ ពីប្រទេសចិន ទីក្រុងវូហាន ដោយរដ្ឋាភិបាលប៉េកាំង ជាអ្នករៀបចំ ពីក្រោយហើយអះអាងទៀតថា រដ្ឋាភិបាលកុម្មុយនីសមួយនេះ តែងតែបានរៀបចំផែនការ ដើម្បីឲ្យលោកត្រាំ ចាញ់ឆ្នោត សម្រាបការប្រជែង ប្រធានាធីបតី នាពេលខាងមុខ៕

ប្រែសម្រួល៖ស៊ុនលី

To Top