ព័ត៌មានអន្តរជាតិ

ចិនចោទប្រកាន់ សហរដ្ឋអាមេរិក នៅយូអិនពីបទព្យាយាម ទាញពិភពលោក ថយទៅសម័យកាលព្រៃវិញ

បរទេស៖ ប្រទេសចិននៅថ្ងៃសុក្រសប្ដាហ៍នេះ បានចោទសហរដ្ឋអាមេរិកពីបទប្រឌិតភូតកុហក និងពីបទព្យាយាមទាញពិភពលោកឲ្យវិលទៅសម័យព្រៃវិញ ក្រោយទីក្រុងវ៉ាស៊ីនតោន បានធ្វើការថ្កោលទោសរិះគន់ទីក្រុងប៉េកាំងនិងទីភ្នាក់ងារអង្គការសហប្រជាជាតិនានា សម្រាប់ការសម្លាប់ទារិការាប់លាននាក់។ 

មន្ត្រីនំាពាក្យឲ្យបេសកកម្មចិនប្រចាំ នៅអង្គការសហប្រជាជាតិមួយរូបក្នុងទីក្រុងញូយ៉ក បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “អ្នកយោបាយអាមេរិកខ្លះមានការកុហកបោកប្រាស់ជាទម្លាប់ ដោយការព្យាបាទ ពួកគេបង្កើតការប្រឈមមុខផ្នែកនយោបាយ និងធ្វើឲ្យប៉ះពាល់ដល់សហប្រតិបត្តិការពហុជាតិ។ សហរដ្ឋអាមេរិក ដែលកំពុងតែធ្វើដំណើរបញ្ច្រាស់និន្នាការពេលវេលា គឺកំពុងតែក្លាយជាអ្នកពិឃាតដ៏ធំបំផុត ចំពោះបទបញ្ជាអន្តរជាតិមានស្រាប់ និងព្យាយាមគ្រប់មធ្យោបាយទាញពិភពលោកថយទៅរកសម័យព្រៃវិញ”។ 

គួរបញ្ជាក់ថា រដ្ឋមន្ត្រីអប់រំអាមេរិក លោកស្រី Betsy DeVos និងរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Mike Pompeo  ដែលចេញសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃព្រហស្បតិ៍ ទាំងពីរនាក់បានចោទប្រកាន់ចិនពីបទបណ្ដាលឲ្យជនជាតិភាគតិចអ៊ូហ្គួរនិងជនជាតិភាគតិចផ្សេងទៀតធ្វើការរំលូតកូនដោយបង្ខំចិត្ត ការក្រៀវ និងការដាក់ឧបករណ៍ពន្យាកំណើតដោយមិនស្ម័គ្រចិត្ត៕

To Top