ព័ត៌មានអន្តរជាតិ

រុស្សីកើនឡើង អ្នកឆ្លងកូវីដ១៩ ដល់១០០០០នាក់ ក្នុងមួយថ្ងៃសាជាថ្មី

បរទេស៖ នៅថ្ងៃអាទិត្យនេះ មជ្ឍមណ្ឌលជាតិទទួលបន្ទុក កិច្ចការងារការពារ វីរុសកូវីដ របស់ប្រទេសរុស្សី បាននិយាយថា ករណីឆ្លងថ្មីមានចំនួនទៅដល់ ១០៤៩៩ ករណីក្នុងរយៈពេល ២៤ ម៉ោងកន្លងចុងក្រោយ។

តួលេខលើស ១០០០០ លើកនេះ គឺជាតួលេខ ដែលបានកើតឡើងម្តងទៀត គិតចាប់តាំងពីពាក់កណ្តាល ខែឧសភា នៅពេលដែលជំងឺរាតត្បាត បានរាលដាលខ្លាំងមែនទែន នៅក្នុងប្រទេស។យោងតាមស្ថិតិផ្លូវការ ចំនួនសរុប នៃការឆ្លងវិរុសកូវីដ១៩ បានកើនឡើងដល់ ១២១៥០០១នាក់ មកហើយដោយប្រទេសនេះ នៅតែបន្តចំណាត់ថ្នាក់ខ្ពស់ ជាងគេលំដាប់ទី ៤ នៅលើពិភពលោកដដែល ។

គួរឲ្យដឹងដែរ ថារហូតមកដល់ពេលនេះ មានអ្នកស្លាប់ ដោយសារកូវីដ១៩ មានចំនួនទៅដល់ ២១៣៥៨នាក់ មកហើយហើយដោយឡែក មនុស្សប្រមាណជា៩៧៩១៤៣ នាក់ បានជាសះស្បើយ។ទីក្រុងមូស្គូត្រូវគេ បានមើលឃើញថា មានករណី ឆ្លង ប្រចាំថ្ងៃដល់ទៅ ៣៣២៧ ករណីក្នុងរយៈពេល ២៤ម៉ោង កន្លងមកដែលចំនួនសរុប បច្ចុប្បន្នក្នុងទីក្រុងនេះ គឺស្មើនឹង ៣០៣៩៤០នាក់មកហើយ៕

ប្រែសម្រួល៖ស៊ុនលី

To Top