ព័ត៌មានអន្តរជាតិ

អង់គ្លេស មានអ្នកឆ្លងជំងឺកូវីដ១៩ កើនឡើងលើស ៥០ម៉ឺននាក់

ឡុងដ៏៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២០ថា តួលេខផ្លូវការបានប្រកាសឲ្យដឹង កាលពីថ្ងៃអាទិត្យថា ពលរដ្ឋអង់គ្លេសចំនួន ២២.៩៦១នាក់ បានធ្វើតេស្តរកឃើញថា វិជ្ជមាន ដែលមានផ្ទុកមេរោគបង្កជំងឺកូវីដ១៩ ដែលនាំឲ្យចំនួនអ្នកមានផ្ទុកវីរុសកូរ៉ូណា នៅក្នុងប្រទេសកើនឡើងដល់ ៥០២.៩៧៨នាក់ ។

សារព័ត៌មាន Sky News បានរាយការណ៍មកថា រដ្ឋាភិបាលបាននិយាយថា ករណីកើនឡើងខ្ពស់ ដោយសារតែបញ្ហាបច្ចេកទេស ដែលនាំឲ្យពន្យាពេលក្នុងការ បញ្ចេញរបាយការណ៍ទិន្នន័យ ហើយនៅក្នុងរបាយការណ៍ សរុបគឺប៉ុន្មានថ្ងៃមកនេះ បូករួមទាំងករណីដែលមានចន្លោះពីថ្ងៃទី២៥ ខែកញ្ញា និងថ្ងៃទី០២ ខែតុលា ។

ចំនួនតួលេខរបស់អង់គ្លេស បានបង្ហាញអំពីការកើនឡើង នៃអ្នកឆ្លងវីរុសកូរ៉ូណា ដែលបានកើនឡើងខ្ពស់ក្នុងកម្រិត ១,៦ ដែលជាតួលេខចុងក្រោយបង្អស់ ដែលបានបង្ហាញកាលពីថ្ងៃសុក្រ ។

នាយករដ្ឋមន្រ្តីអង់គ្លេស លោក Boris Johnson បានព្រមានថា ការឆ្លងរាលដាលវីរុសកូរ៉ូណានៅអង់គ្លេស អាចនឹង “ហក់ឡើងខ្ពស់រហូតដល់បុណ្យ Christmas” ខណៈដែលប្រទេសអង់គ្លេស កំពុងតែមានការឆ្លងកើនឡើង ។ ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានក្នុងស្រុក បានរាយការណ៍យ៉ាងដូច្នេះកាលពីថ្ងៃអាទិត្យ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top