Covid-19

សាកលវិទ្យាល័យ Johns Hopkins៖ ពិភពលោក មានអ្នកឆ្លងជំងឺកូវីដ១៩ កើនឡើងលើស ៣៥លាននាក់ហើយ

ញ៉ូវយ៉ក៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០២០ថា យោងតាមទិន្នន័យដែលបានបង្ហាញ ឲ្យដឹងដោយសាកលវិទ្យាល័យ Johns Hopkins University បានឲ្យដឹងថា ពិភពលោក មានអ្នកឆ្លងជំងឺកូវីដ១៩ កើនឡើងលើសពី ៣៥លាននាក់ហើយ គិតត្រឹមថ្ងៃអាទិត្យ ។

សាកលវិទ្យាល័យបាន បង្ហាញទិន្នន័យឲ្យដឹង ពិភពលោកមានករណីដែលបានរាប់គឺចំនួន ៣៥.០០៨.៤៤៧នាក់ ជាមួយគ្នានេះដែរ សរុបអ្នកស្លាប់នៅទូទាំងពិភពលោក មានរហូតដល់ ១.០៣៤.៨១៨នាក់ គិតត្រឹមម៉ោង៣និង២៣នាទីល្ងាច ម៉ោងក្នុងស្រុក ត្រូវនឹងម៉ោង ១៩និង២៣នាទីម៉ោងសកល ។

សហរដ្ឋអាមេរិក ត្រូវបានគេរាយការណ៍មកថា ជាប្រទេសដែលមានអ្នកឆ្លងជំងឺ និងស្លាប់ច្រើនជាងគេបំផុត គឺមានអ្នកឆ្លងជំងឺចំនួន ៧.៤១១.៧១៦នាក់ និងអ្នកស្លាប់ចំនួន ២០៩.៧២០នាក់ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top