រ៉ងហ្គូន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០២០ថា ក្រសួងសុខាភិបាល និងកីឡា បានចេញសេចក្តីប្រកាសមួយថា សរុបអ្នកឆ្លងជំងឺកូវីដ១៩ នៅក្នុងប្រទេសមីយ៉ាន់ម៉ា បានកើនឡើងដល់ ១៧.៧៩៤នាក់ គិតត្រឹមថ្ងៃអាទិត្យ បន្ទាប់ពីមានករណីថ្មីចំនួន ១.២៩៤នាក់ ដែលបានរាយការណ៍ឲ្យដឹង ។
សេចក្តីប្រកាសបានដាក់ថា ចំនួនអ្នកស្លាប់បានកើនឡើងដល់ ៤១២នាក់ ដែលមានអ្នកស្លាប់បន្ថែមចំនួន ៤១នាក់ ដែលត្រូវបានរាយការណ៍កាលពីថ្ងៃអាទិត្យ ។
តូលេខរបស់ក្រសួងបានឲ្យដឹងថា អ្នកជំងឺចំនួន ៥.១៩៥នាក់ បានចាកចេញពីមន្ទីរពេទ្យវិញហើយ ។
ក្រសួងបានឲ្យដឹងថា សរុបវត្ថុវិភាគចំនួន ៣២៤.៥៩០នាក់ ត្រូវបានធ្វើតេស្តរកវីរុសបង្កជំងឺកូវីដ១៩ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា