ព័ត៌មានអន្តរជាតិ

លោក អាសាដ៖ មូលដ្ឋានយោធារុស្ស៊ី នៅស៊ីរីរក្សាតុល្យភាព អំណាចក្នុងតំបន់

បរទេស៖ ប្រធានាធិបតីស៊ីរី លោក បាហ្សា អាល់អាសាដ តាមសេចក្តីរាយការណ៍ បាននិយាយថា វត្តមានរបស់មូលដ្ឋានទ័ពជើងទឹក និងទ័ពជើងអាកាសរុស្ស៊ី នៅក្នុងប្រទេសរបស់លោក ជួបទប់ស្កាត់ឥទ្ធិពលរបស់អំណាច លោកខាងលិចនៅក្នុងតំបន់ ស្របពេលដែលការ ប្រយុទ្ធបង្ក្រាមពួកបះបោរ កំពុងតែថយចុះ។

នៅក្នុងបទសម្ភាសន៍មួយ ជាមួយប៉ុស្តិ៍ទូរទស្សន៍ ក្រសួងការពារជាតិរុស្ស៊ី Zvezda នៅគម្រប់ខួបទី៥ នៃកិច្ចអន្តរាគមន៍របស់ ទីក្រុងមូស្គូក្នុងប្រទេសស៊ីរីនោះ លោកប្រធានាធិបតីស៊ីរីរូបនេះ បានមានប្រសាសន៍ថា មូលដ្ឋានធំៗទាំំងពីររបស់រុស្ស៊ី គឺមានសារៈសំខាន់ខ្លាំងណាស់ ដើម្បីទប់ទល់វត្តមានយោធា របស់លោកខាងលិចនៅក្នុងតំបន់។

លោក អាសាដ បានថ្លែងយ៉ាងដូច្នេះថា “តុល្យភាពយោធាសកលនេះ ត្រូវការតួនាទីរបស់ប្រទេសរុស្ស៊ី នេះត្រូវការមូលដ្ឋាន (យោធា) យើងទទួលបានផលប្រយោជន៍ពីរឿងនេះ” ហើយលោកបន្តទៀតថា ប្រទេសស៊ីរី ត្រូវការវត្តមានបែបនេះ ដែលមេបញ្ជាការយោធារបស់លោក និយាយថា បានទប់ទល់ភាពលេចធ្លោរ របស់ទីក្រុងវ៉ាស៊ីនតោន នៅក្នុងតំបន់ ៕

ប្រែសម្រួល៖ ប៉ាង កុង

To Top