ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីអាហ្វហ្គានីស្ថាន ធ្វើដំណើរទៅកាតាស្របពេល មានកិច្ចពិភាក្សាសន្តិភាព

បរទេស៖ ប្រធានាធិបតីអាហ្វហ្គានីស្ថាន លោក Ashraf Ghani កំពុងតែធ្វើដំណើរទៅកាន់ប្រទេសកាតា សម្រាប់ជំនួបទ្វេភាគីមួយ ជាមួយថ្នាក់ដឹកនាំកាតា ប៉ុន្តែនឹងមិនប្រារព្ធកិច្ចប្រជុំ ជាមួយមន្ត្រីតាលីបង់នោះទេ បើទោះជាកិច្ចពិភាក្សាសន្តិភាព កំពុងតែប្រព្រឹត្តទៅ នៅក្នុងទីក្រុងដូហាក៏ដោយ។

ជំនួយការរបស់ លោកប្រធានាធិបតីអាហ្វហ្គានីស្ថានរូបនេះ តាមសេចក្តីរាយការណ៍ បាននិយាយប្រាប់សារព័ត៌មានថា លោក Ashraf Ghani និងក្រុមការងាររបស់លោក ឈប់ដំបូងនៅក្នុងប្រទេសគុយវ៉ែត ដើម្បីចូលរួមព្រះរាជពិធីបុណ្យព្រះសព របស់ព្រះចៅគុយវ៉ែត គឺព្រះអង្គ Sheikh Sabah Al Ahmad Al Jaber Al Sabah មុនពេលទៅដល់ប្រទេសកាតា នៅថ្ងៃចន្ទនេះ។

ជំនួយការដដែលនេះ បាននិយាយប្រាប់ដូច្នេះថា “កិច្ចប្រជុំជាច្រើន ត្រូវបានគ្រោងឡើង ដើម្បីពិភាក្សាគ្នាអំពីកិច្ចប្រឹងប្រែង សម្រាប់ធ្វើឲ្យកាន់តែស៊ីជម្រៅឡើង នូវចំណងមិត្តភាពអាហ្វហ្គានីស្ថាននិងកាតា និងសហប្រតិបត្តិការទៅវិញទៅមក ក្នុងវិស័យផ្សេងៗ” ៕

ប្រែសម្រួល៖ ប៉ាង កុង

To Top