Covid-19

លោក Trump មានបំណងត្រឡប់មក ចូលរួមយុទ្ធនាការបោះឆ្នោតវិញ ភ្លាមក្រោយសះស្បើយពីកូវីដ១៩

វ៉ាស៊ិនតោន៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃអង្គារនេះបានឲ្យដឹងថា ប្រធានាធិបតីអាមេរិកលោក Donald Trump នៅតែបានបង្ហាញពីបំណង ចង់ចូលរួមក្នុងយុទ្ធនាការបោះឆ្នោត ប្រធានាធិបតីដែលនឹងត្រូវធ្វើឡើង នៅខែតុលានេះជាធម្មតាទោះបីជា ទើបបានជាសះស្បើយពីកូវីដ១៩ក្តី។

ប្រធានផ្នែកទំនាក់ទំនង ជាមួយនឹងប្រធានាធិបតី Trump លោក Tim Murtaugh បានថ្លែងទៅកាន់សារព័ត៌មាន ក្នុងស្រុកថា លោកប្រធានាធិបតីបានបង្ហាញ ពីការតាំងចិត្តរបស់គាត់ថា នឹងចូលរួមក្នុងការជជែកវែកញែក ជាមួយនឹងបេក្ខភាពប្រជែងលោ Joe Biden ដដែលទៅតាមផែនការ នៅក្រោយតែ៣ថ្ងៃប៉ុណ្ណោះ ដែលលោកបានសម្រាកព្យាបាលវិរុសកូវីដ១៩ នៅមន្ទីរពេទ្យយោធាក្នុងរដ្ឋ Maryland។

ទោះបីជាយ៉ាងណាក្តីមកដល់ថ្ងៃអង្គារនេះ ប្រធានាធិបតីអាមេរិករូបនេះ គឺបានធ្វើដំណើរមកដល់សេតវិមានវិញហើយ ប៉ុន្តែគឺស្ថិតនៅក្រោមការព្យាបាលដដែល ពីសំណាក់ក្រុមគ្រូពេទ្យទៅលើ សុខភាពរបស់លោក ៕

ប្រែសម្រួល៖ ស៊ុន លី

To Top