ព័ត៌មានអន្តរជាតិ

ជប៉ុន អាមេរិក អូស្រ្តាលី ឥណ្ឌា ប្ដេជ្ញាបង្កើតតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ដោយសេរី និងបើកចំហ

តូក្យូ៖ រដ្ឋមន្រ្តីការបរទេសជប៉ុន សហរដ្ឋអាមេរិក អូស្ត្រាលី និងឥណ្ឌា បានអះអាងនៅថ្ងៃអង្គារនេះថា ពួកគេនឹងបង្កើនការ សម្របសម្រួលដើម្បីដឹងឥណ្ឌូ-ប៉ាស៊ីហ្វិក ដោយសេរី និងបើកចំហ ដោយផ្តោតលើអ្វីដែល ទីក្រុងវ៉ាស៊ីនតោន ហៅថាចិនកេងប្រវ័ញ្ច អំពើពុករលួយ និងការបង្ខិតបង្ខំពីរដ្ឋតូចៗនៅក្នុងតំបន់។

ប្រទេសប្រជាធិបតេយ្យ ឥណ្ឌូ-ប៉ាស៊ីហ្វិកធំៗ ចំនួន៤ ដែលត្រូវបានគេស្គាល់ហៅកាត់ថា Quad បានអំពាវនាវដល់ប្រទេសដទៃទៀត ឱ្យចូលរួមក្នុងគំនិតផ្តួចផ្តើមនេះ។

ថ្លែងនៅក្នុងកិច្ចប្រជុំលោក Pompeo បានឲ្យដឹងថា “វាមានសារៈសំខាន់ជាងពេលបច្ចុប្បន្ននេះ ដែលយើងសហការ ដើម្បីការពារប្រជាជន និងភាពជាដៃគូរបស់យើង ពីការកេងប្រវ័ញ្ចអំពើពុករលួយ និងការបង្ខិតបង្ខំរបស់ គណបក្សកុម្មុយនីស្តចិន” ៕

ដោយ ឈូក បូរ៉ា

To Top