វ៉ាស៊ីនតោន៖ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ បានបង្ហាញពីបំណងប្រាថ្នា ដើម្បីប្រឈមជាមួយគូប្រជែង ប្រជាធិបតេយ្យរបស់លោក គឺលោក Joe Biden សម្រាប់ការជជែកពិភាក្សាគ្នា ដែលគ្រោងនឹងធ្វើឡើង នៅសប្តាហ៍ក្រោយ ដោយសារតែលោកហាក់ដូចជា កំពុងជាសះស្បើយពីជំងឺកូវីដ-១៩។
ប្រធានាធិបតីនៃ គណបក្សសាធារណរដ្ឋវ័យ ៧៤ឆ្នាំរូបនេះ បានលើកឡើងថា “ខ្ញុំកំពុងរង់ចាំការជជែកដេញដោលគ្នា នៅល្ងាចថ្ងៃព្រហស្បតិ៍ទី១៥ ខែតុលា នៅទីក្រុងម៉ៃអាមី វាពិតជាអស្ចារ្យមែន!” មួយថ្ងៃបន្ទាប់ពីលោក ត្រូវបានអនុញ្ញាតឲ្យចាកចេញពីមន្ទីរពេទ្យ ដែលលោកបានទទួលការព្យាបាលជំងឺកូវីដ-១៩។
ជាមួយនឹងការស្ទង់មតិថ្នាក់ជាតិ ដែលបង្ហាញលោក Biden អតីតអនុប្រធានាធិបតីវ័យ ៧៧ ឆ្នាំរូបនេះ បានដឹកនាំយ៉ាងខ្ជាប់ខ្ជួនលើការបោះឆ្នោត ដែលកំពុងកាន់អំណាចនៅមុនថ្ងៃទី ៣ ខែវិច្ឆិកា ដោយសារ លោក ត្រាំ កំពុងអស់ពេល ដើម្បីធ្វើយុទ្ធនាការរបស់លោក ៕
ដោយ ឈូក បូរ៉ា