ព័ត៌មានអន្តរជាតិ

លោក Biden អំពាវនាវឲ្យមាន ការដាក់បន្ទុកបន្ថែម លើតួកគី ដែលកំពុងបង្កភាពតានតឹង ជាមួយនឹងក្រិក

បរទេស៖ កាលពីថ្ងៃអង្គារម្សិលមិញនេះ បេក្ខភាពប្រធានាធិបតី មកពីគណបក្សប្រជាធិបតេយ្យ លោក Joe Biden បានធ្វើការអំពាវនាវ ឲ្យមានការដាក់សម្ពាធ​របស់សហរដ្ឋអាមេរិក ទៅលើប្រទេសតួកគី បន្ថែមទៀត ដើម្បីធ្វើយ៉ាងណា អាចកាត់បន្ថយភាពតានតឹង រវាងតួកគីជាមួយប្រទេសក្រិក។

ការប្រកាសនេះផងដែរ ក៏ត្រូវបានគេមើលឃើញថា​ ដែរត្រូវបានធ្វើឡើង បន្ទាប់ពីមានការរិះគន់ របស់លោក Biden លើលោកប្រធានាធិបតី Recep Tayyip Erdogan កាលពីពេលថ្មីៗនេះ ។ អតីតអនុប្រធានាធិបតី ដែលកំពុងនាំមុខ ទៅលើប្រធានាធិបតី Donald Trump នៅក្នុងការស្ទាបស្ទង់មតិមួយ មុនការបោះឆ្នោតថ្ងៃទី ៣ ខែវិច្ឆិកាបានសាទរចំពោះ កិច្ចខិតខំប្រឹងប្រែង របស់ប្រទេសក្រិកនិងតួកគី ដើម្បីបន្ធូរបន្ថយការប៉ះទង្គិចគ្នា តាមរយៈកិច្ចពិភាក្សា។

នៅក្នុង សេចក្តីថ្លែងការណ៍មួយ លោក Biden បាននិយាយថា“ រដ្ឋបាល Trump ត្រូវតែជំរុញតួកគី ឲ្យ ចៀសវាងពីសកម្មភាព បង្កហេតុណាមួយបន្ថែមទៀត នៅក្នុងតំបន់ប្រឆាំង នឹងប្រទេសក្រិក រួមទាំងការគំរាមកំហែង កម្លាំងដើម្បីបង្កើតចន្លោះ សម្រាប់ការទូតធ្វើការងារ ឲ្យទទួលបានជោគជ័យ៕

ប្រែសម្រួល៖ស៊ុនលី

To Top