វ៉ាស៊ីនតោន៖ បេក្ខជនប្រធានាធិបតី ខាងប្រជាធិបតេយ្យប្រចាំឆ្នាំ២០២០ លោក Joe Biden បានលើកឡើងថា ការជជែកដេញដោលលើកក្រោយ មិនគួរត្រូវបានធ្វើឡើងនោះទេ ប្រសិនបើគូប្រជែងគណបក្ស សាធារណរដ្ឋរបស់លោក គឺប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ នៅតែមានជំងឺកូវីដ-១៩ ។
បន្ទាប់ពីចប់យុទ្ធនាការនៅទីក្រុង Gettysburg រដ្ឋ Pennsylvania អស់រយៈពេលជាងមួយសប្តាហ៍ មុនពេលការជជែកដេញដោល ប្រធានាធិបតីលើកទី ២ ជាមួយលោក ត្រាំ ដែលគ្រោងធ្វើនៅថ្ងៃទី១៥ ខែតុលា នៅម៉ៃអាមី រដ្ឋផ្លរីដា។
អតីតអនុប្រធានាធិបតីអាមេរិករូបនេះ បានលើកឡើងថា“ ខ្ញុំមិនច្បាស់ថា លោកប្រធានាធិបតី ត្រាំ ជានរណានោះទេឥឡូវនេះខ្ញុំមិនដឹងថា លោកមានឋានៈអ្វីនោះទេ” ពិធីការត្រូវបានអនុវត្តតាមរួចហើយ ៕
ដោយ ឈូក បូរ៉ា