ព័ត៌មានអន្តរជាតិ

ព្រះរាជាហ្ស៊កដានី ប្រកាសតែងតាំង នាយករដ្ឋមន្ត្រីថ្មី

អាម្ម៉ង់៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២០ថា នៅក្នុងសេចក្តីថ្លែងការណ៍មួយ ចេញដោយតុលាការភូមិន្ទ បានឲ្យដឹងថា ព្រះបាទ Abdullah II ព្រះរាជានៃប្រទេសហ្ស៊កដានី កាលពីថ្ងៃពុធបានប្រកាសតែងតាំងលោក Bisher Khasawneh ឲ្យឡើងកាន់មុខតំណែងជានាយករដ្ឋមន្ត្រីថ្មី និងរៀបចំឲ្យគាត់បង្កើតគណៈរដ្ឋមន្ត្រីថ្មី ។

ការតែងតាំងមុខតំណែងថ្មីនេះ បានធ្វើឡើង ក្រោយពីព្រះរាជា Abdullah កាលពីថ្ងៃសៅរ៍ ទ្រង់បានទទួលយកការ សុំលាឈប់របស់លោក Omar Razzaz. Khasawneh ដែលជានាយករដ្ឋមន្ត្រីមុន ឲ្យធ្វើជាទីប្រឹក្សានយោបាយ និងអ្នកនាំពាក្យរបស់ព្រះមហាក្សត្រវិញ ។

នៅក្នុងព្រះរាជសារជូន ដល់លោកនាយករដ្ឋមន្ត្រីថ្មី ព្រះមហាក្សត្របានមានព្រះបន្ទូលថា ដំណើរការនៃការរៀ់បចំគណៈរដ្ឋមន្ត្រី កើតឡើងស្របពេលមានការ ឆ្លងរាលដាលជំងឺកូវីដ១៩ ដែលបានបង្កផលប៉ះពាល់ ដល់ទូទាំងពិភពលោក ជាមួយគ្នានេះដែរ បណ្តាប្រទេសផ្សេងៗនៅតែបន្ត ធ្វើការងារយ៉ាងល្អតាមសមត្ថភាព របស់ពួកគេដើម្បីតាមដានមើល ពីការឆ្លងរាលដាលជំងឺ និងប្រុងប្រ័យត្នចំពោះ សុខភាពរបស់ពួកគេ សង្គម និងស្ថានភាពសេដ្ឋកិច្ច ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top