ព័ត៌មានអន្តរជាតិ

ឥណ្ឌូនេស៊ី នឹងធ្វើការដាំដើមឈើកោងកាង ឡើងវិញប្រមាណ ៦០ម៉ឺនហិកតា

ហ្សាការតា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយកាលពីរាត្រីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២០ថា ប្រទេសឥណ្ឌូនេស៊ី នឹងធ្វើការដាំឡើងនូវប្រភេទ ឈើកោងកាងប្រមាណ ៦០០.០០០ហិកតា នៅក្នុងតំបន់ជាច្រើន នៅក្នុងរយៈពេល ៣ឆ្នាំខាងមុខនេះ ។ ក្រសួងកិច្ចការវិនិយោគ និងជើងទឹក បានឲ្យដឹងកាលពីថ្ងៃពុធ ។

រដ្ឋមន្ត្រី Luhut Binsar Pandjaitan បានថ្លែងនៅអង្គពិធីស្តារសេដ្ឋកិច្ចជាតិថា “ព្រៃកោងកាងរបស់យើង បានរងការបំផ្លិចបំផ្លាញនៅក្នុងតំបន់ ជាច្រើនប្រមាណជិត ១លានហិកតា ។ គោលដៅរបស់យើង នៅក្នុងរយៈពេល០៣ឆ្នាំខាងមុខ គឺ (ធ្វើការដាំឡើងវិញ) ប្រមាណ ៦០០.០០០ហិកតា តាមរយៈកម្មវិធីនេះ” ។

លោក Pandjaitan បានថ្លែងថា ការដាំដើមឈើកោងកាង ឡើងវិញនៅក្នុងតំបន់ជាច្រើន នឹងជះឥទ្ធិពលដល់ពាណិជ្ជកម្ម នៃការធ្វើឲ្យថយចុះនូវសារធាតុកាបូន ឬគេស្គាល់ថា ឥណទានកាបូន ក្នុងចំណោមប្រទេសជាច្រើន ។

គេបានដឹងថា ឥណ្ឌូនេស៊ី មានប្រមាណ ៧៥ដល់៨០ភាគរយ ដែលជាប្រទេសមានឥណទាន កាបូនរបស់ពិភពលោក ពីព្រៃឈើ ដើមឈើកោងកាង រុក្ខជាតិផ្តល់ផលជាប្រេង និងផ្កាថ្មជាច្រើន ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top