ព័ត៌មានអន្តរជាតិ

ប្រទេសកាតា បង្កើតសំណើផ្លូវការ សម្រាប់យន្តហោះចម្បាំង F-35

បរទេស៖ ប្រទេសកាតា នៅពេលថ្មីៗនេះ តាមសេចក្តីរាយការណ៍ ទើបបានដាក់សំណើផ្លូវការ មួយទៅសហរដ្ឋអាមេរិក ដើម្បីទិញយន្តហោះចម្បាំងបំបាំងកាយ F-35 ហើយនេះជាសំណើមួយ ដែលប្រសិនបើសម្រេចបាននោះ នឹងអាចបង្កឲ្យមានការជាប់គាំង ចំណងមិត្តភាពអាមេរិក ជាមួយនឹងប្រទេសអារ៉ាប៊ីសាអូឌីត និងអ៊ីស្រាអែល។

សំណើសុំទិញយន្តហោះចម្បាំង ពីក្រុមហ៊ុនការពារជាតិអាមេរិក Lockheed Martin Co នេះ គឺត្រូវបានប្រទេសនៅឈូងសមុទ្រពែរ្ស ដាក់ទៅក្នុងពេលប៉ុន្មានសប្ដាហ៍ថ្មីៗនេះ ហើយមន្ត្រីនាំពាក្យ ក្រសួងការបរទេសអាមេរិក មួយរូបនិយាយថា ដោយជាបញ្ហាគោលនយោបាយ សហរដ្ឋអាមេរិកមិនធ្វើការបញ្ជាក់ ឬក៏អត្ថាធិប្បាយលើការលក់ ឬការផ្ទេរការពារជាតិដែលស្នើឡើង រហូតដល់ពួកគេត្រូវបាន ជូនដំណឹងដល់សភាជាផ្លូវការ។

យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Us News នៅថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២០ បានឲ្យដឹងថា សំណើនេះ គឺត្រូវបានធ្វើឡើង ក្រោយកិច្ចព្រមព្រៀងខែសីហា រវាងសហរដ្ឋអាមេរិក និងសហភាពអារ៉ាប់រួម ដែលទីក្រុងវ៉ាស៊ីនតោនបានយល់ព្រម ពិចារណាផ្តល់ឲ្យរដ្ឋឈូងសមុទ្រនេះ នូវការអនុម័តទិញយន្តហោះចម្បាំង F-35 ៕

ប្រែសម្រួល៖ ប៉ាង កុង

To Top